អភិបាលរាជធានីធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញ១ថ្ងៃ២៥តុលានេះ បន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញមួយថ្ងៃនៃថ្ងៃទី២៥ខែតុលានេះ ពោលគឺចាប់តាំងពីព្រឹករហូតដល់ល្ងាច លោកអភិបាលរាជធានីភ្នំពេញនៅតែបន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដល់អាជ្ញាធរនិងមន្ទីរជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការបាក់ទំនប់សន្តស្ទឹងព្រែកត្នោត ។
នៅល្ងាចថ្ងៃដដែលនេះ លោក អភិបាលរាជធានីភ្នំពេញបានជិះម៉ូតូដោយខ្លួនឯង ដើរពិនិត្យស្ថានភាពទឹកនៅតាមបណ្តាយសន្តស្ទឹង និងបានបញ្ជាកងកម្លាំងនិងមន្ត្រីជំនាញ ទប់ស្កាត់ការហូរច្រោះរន្ធនាគនៅលើទំនប់សន្តស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅនិងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កអោយមានហានិភ័យដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបានបើ មិនមានវិធានការទាន់ពេល ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានអោយដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមក នៅត្រឹមល្ងាចថ្ងៃទី២៥តុលានេះ មិនមានអ្វីប្រែងប្រួលអោយធ្ងន់ធ្ងរនូវឡើយទេ ដោយសារតែ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញ ការងារទប់ស្កាត់គ្រោះមហន្តរាយនេះ យើងបានប្រើប្រាស់កម្លាំងសរុបអនុវត្កការងារតភ្លាមៗ ទាំងការទប់ទំនប់អោយបានខ្ពស់ វិធានការទប់ស្កាត់ទឹកហូរតាមរន្តនាគ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ក្នុងរយៈពេលវែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេងនៅតែដាក់បញ្ជាក់យ៉ាងម៉ឺងម៉ាត់ អោយអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវតែនៅជាប់ ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាច
ដោះ ស្រាយឆ្លេីយតប ជួយសង្គ្រោះយបានទាន់ ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង និងមិនបានដោះស្រាយ នោះឡេីយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner