លោក Ole Gunnar Solskjaer អាចនឹងចាក់ចេញពី Manchester United បន្ទាប់ពីដឹងនាំក្រុមមិនបានល្អនៅរដូវកាលនេះ

អ្នកចាត់ការសញ្ជាតិន័រវេស លោក Ole Gunnar Solskjaer អាចត្រូវបានក្លឹប Manchester United បណ្តេញចេញពីតំណែងនៅរដូវកាលនេះ បន្ទាប់ពីការចាប់ផ្តើមមិនល្អនៅក្របខ័ណ្ឌ Premier League និង Champions League ។

ស្ថានភាពកាន់តែអាក្រក់ទៅៗកាលពីថ្ងៃអាទិត្យនៅពេលដែលបិសាចក្រហមត្រូវបានគូប្រជែង Liverpool យកឈ្នះក្នុងលទ្ធផល 5-0 នៅ Old Trafford ។
យោងតាមអតីតខ្សែប្រយុទ្ធនៃក្របខ័ណ្ឌ Premier League លោក Jan Aage Fjortoft លោក Solskjaer អាចចូលកាន់តំណែងជាអ្នកចាត់ការប្រទេសន័រវេស បន្ទាប់ពីគ្រូបង្វឹកបច្ចុប្បន្នលោក Stale Solbakken ចាក់ចេញ។ប៉ុន្តែ Solskjaer នឹងត្រូវឈប់សម្រាកពីការងារមួយរយៈខ្លីជាមុនសិន ៕
ប្រភព ៖ The Sun

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner