អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ព្យាករណ៍ថា ស៊ីហ្គេមនៅវៀតណាមអាចដណ្តើមបានមេដាយមាស២គ្រឿង

ទោះបីជំងឺកូវីដ១៩ នៅកម្ពុជានៅតែមានអាត្រាឆ្លង ដែលជាឧសគ្គសម្រាប់អត្តពលិកជម្រើសជាតិកីឡាគ្រប់ប្រភេទហ្វឹកហាត់យ៉ាងណាក្តី ប៉ុន្តែសម្រាប់ប្រភេទកីឡាកាយវប្បកម្មគឺមិនបានផ្អាកសម្មកភាពហ្វឹកហាត់ម្តងណាឡើយ ពោលគឺការហ្វឹកហាត់នៅតែដំណើរជានិច្ចនៅទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


លោក សុខ វណ្ណៈ អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានបញ្ជាក់ថា កីឡាករជម្រើសជាតិឆ្នាំនេះ ក្រសួងអនុញ្ញាតឲ្យប្រមូលផ្តុំហ្វឹកហាត់ចំនួន៥នាក់រួមមាន លោកគ្រូបង្វឹក ចាប វ៉ាននី កីឡាករ កែវ សំណាង កីឡាករ ទ្រីង ចាន់ អ៊ុន បូរ៉ាត់ កីឡាករ អ៊ុត សុធា ហើយស្ថិតក្នុងការបិទខ្ទប់នេះពួកគេធ្វើការហ្វឹកហាត់យ៉ាង សកម្មនៅទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញទៅSEA GAMES ២០២១ នៅប្រទេសវៀតណាម ។


លោកបានបន្តថា ការហ្វឹហាត់លើផ្សារសំណង់១២នេះ យើងធ្វើតេស្តិ៍ពួកគាត់រាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ដើម្បីស្វែងរកនូវចំណុចខ្វះខាតរបស់ពួកគាត់ ក្នុងនោះយើងតែងតែណែនាំសម្រាប់កីឡាករពីរបបអាហារសម្រាប់ការពារសុខភាពឲ្យល្អមិនអាចធ្វើប្រហែសបានឡើយ។
លោកអគ្គលេខាធិការអះអាង ថា កីឡាកាយវប្បកម្មរាល់ការចេញ ទៅចូលរួមប្រកួតលើ ឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត ។ ចំណែកកីឡា កាយវប្បកម្ម សម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាច ដណ្តើម បានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម ធ្វើការប្រមូលកីឡាករជើងខ្លាំង ត្រៀមហ្វឹកហាត់ឡើងវិញ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner