កម្មវិធីរាប់ថយក្រោយ៥០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងពិធីសម្ភោធ​ពហុកីឡ​ដ្ឋានមរតកតេជោ អាចនឹងធ្វើក្នុងថ្ងៃតែមួយ

អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ថោង ខុន បានបញ្ជាក់ទៅកាន់អង្គប្រជុំតាមប្រព័ន្ធZOOM នាព្រឹកថ្ងៃ ទី២៦ ខែ តុលា ឆ្នាំ២០២១នេះថា គណៈកម្មាធិការជាតិCAMSOC គ្រោងនឹងយកព្រឹត្តិការណ៍៥០០រាប់ថយឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យកមករៀបចំក្នុងថ្ងៃតែមួយនៃពិធីសម្ភោធពហុកីឡដ្ឋាមរតកតេជោ។

នេះបើយោងតាម ការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិររៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយកិច្ចប្រជុំ ពីនិត្យលើ៣របៀបវិរៈ ១.ពិនិត្យរបាយការណ៍វឌ្ឍនភាពការត្រៀមទទួលទង់ស៊ីហ្គេមនៅវៀតណាម និងកម្មវិធីទស្សនីភាពសិល្បៈ ២. ស្តីពីការណែនាំសហព័ន្ធកីឡាជាតិត្រៀមស៊ីហ្គេមនៅប្រទេសវៀតណាម ៣.ពិធីសម្ភោធពុកីឡដ្ឋានមរតកតេជោ និងការរាប់ថយក្រោយ៥០០ថ្ងៃឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ថា ការដែល ឯកឧត្តម បណ្ឌិត ថោង ខុន គ្រោងរៀបចំព្រឹត្តិការណ៍សំខាន់ទាំងពីរក្នុងតែមួយបែបនេះ ដើម្បីឲ្យស័ក្កសមទៅនិងសមិទ្ធផលពហុកីឡដ្ឋានដ៏អស្ចារ្យដែលជាជំនួយឥតសំណងរបស់មហាមិត្តចិនផ្តល់ជូនកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះរបៀបវិរៈក្នុងពិធីទទួលទង់ស៊ីហ្គេម និងកម្មវិធីសម្តែងសិល្បៈ ពីម្ចាស់ផ្ទះវៀតណាម បន្តវេនមកព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តមបណ្ឌិត ថោង ខុន បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញ ក្នុងការតាក់តែងកម្មវិធីនេះ ដែលមានរយៈពេល ១០នាទីមាន ខ្លឹមសារសំខាន់ស៊ីជម្រៅ ដើម្បីទទួលស្វាគមន៍ ទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្តរជាតិមកចូលរួមក្នុងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ រីឯរបៀបវិរៈការណែនាំសហព័ន្ធកីឡាជាតិត្រៀមស៊ីហ្គេមនៅប្រទេសវៀតណាម ឯកឧត្តម បានអះអាងថាវៀតណាម បានកំណត់យក៤០ប្រភេទកីឡា ដែលជាង ៥០០វិញ្ញាសា ខណៈកម្ពុជាកំពុងត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនពីចន្លោះ៣២ទៅ៣៣ប្រភេទកីឡាប៉ុណ្ណោះ។ ដូច្នេះហើយ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ត្រូវពង្រឹងគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ពីព្រោះស៊ីហ្គេម លើកទី៣១នេះ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕ អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner