ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន រឹបអូសគ្រឿងញៀនបានជាង ២៥គីឡូក្រាម

បន្ទាយមានជ័យ-សៀមរាប ៖ សមត្ថកិច្ចនគរបាលចម្រុះជំនាញប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរគ្រឿងញៀនបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ និងសៀមរាប ៣ថ្ងៃជាប់គ្នា ពីថ្ងៃទី២២ ដល់ ២៤ ខែតុលា ឆ្នាំ២០២១ ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥គីឡូក្រាម ។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងទទួលផែននគរបាលបង្ក្រាបគ្រឿងញៀនខេត្តបន្ទាយមានជ័យប្រាប់ថា នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ១/ ចាប់ខ្លួនជនសង្ស័យ ១នាក់-ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ គ្មានលិខិតឆ្លងដែន ។២ / ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម ។

នៅភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប លទ្ធផល. ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ជនជាតិខ្មែរ(ប្តី)២-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំជនជាតិខ្មែរ (ប្រពន្ធ)។ វត្ថុតាងចាប់យកបានរួមមាន
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច
-ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់
-កូនជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់សម្រាប់ច្រកមួយចំនួន
គ-ចាប់យកសម្ភារៈរួមមាន
1) រថយន្តចំនួន ០១គ្រឿង ស្លាកលេខ 2AX-7997
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង-ប្រាក់ថៃចំនួន ២៦,៣៥០បាត
-ប្រាក់ខ្មែរ ៧,៨០០,០០០រៀល (៧លាន៨សែន) -ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ-លោហធាតុពណ៌លឿងទុំ (កងដៃ១, ស្នៀតសក់១ ,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ)-ប័ណ្ណសម្គាល់រថយន្តចំនួន០៣សន្លឹក(2AX-7997 ;2B-7778; 2M7875) -កាតគ្រីម៉ូតូចំនួន០១ -កូនសោ ១ចង្កោម ។

បន្ទាប់មកនៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២នឹង ៤៥នាទី យប់និងព្រឹកថ្ងៃទី២៤ខែតុលា សមត្ថកិច្ចចម្រុះបានបន្តមកឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរួមមាន 1. ទូដែកចំនួនពីរ(មិនទាន់បើក) 2.  ប្រាក់ខ្មែរ ចំនួន ១៥៥,០០០រៀល 3.  ប្រាក់ថៃចំនួន ២០,០០០ បាត 4.  សៀវភៅកំណត់ហេតុចំនួន ៥ក្បាល 5.  អាជ្ញាប័ណ្ណសម្គាល់ភ្ងាក់ងារវីងចំនួន ១សន្លឹក ។ 

លោកបានបន្តថានៅល្ងាច ថ្ងៃទី២៥ខែតុលា ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ ដែលបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ត្រូវបានពិនិត្យ សួរចម្លើយលម្អិត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕
ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner