Positive Cambodia Ep22: ការរើសអើងដែលមិនគួកើតមានចំពោះអ្នកឆ្លងជំងឺ និងអ្នកប្រឈមជំងឺកូវីដ១៩

ពិភពលោកក្រោមឥទ្ធិពលជំងឺរាតត្បាតជំងឺកូវីដ១៩ ងាកមកប្រទេសកម្ពុជាប្រជាពលរដ្ឋ​កម្ពុជានៅតែមិនភ្លេចទេការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឥតឧបម៉ា ដល់សម្តេចតេជោ ហ៊ុនសែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅទូទៅប្រទេសដោយមិនគិតថ្លៃ។

សម្តេចបានធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំយុទ្ធនាការជាតិពន្លឿនក្នុងកិច្ចការចាក់វ៉ាក់សាំង ហើយសម្តេចបានបញ្ជាក់ថា យើងត្រូវរៀនរស់ជាមួយកូវីដ-១៩ក្នុងគន្លងប្រក្រតីភាពថ្មី ហេតុដូចនេះសូមអោយប្រជាពលរដ្ឋត្រូវរៀនរស់ជាមួយកូវីដ-១៩ ហើយសូមយល់ច្បាស់ពីជំងឺឆ្លងនេះ អោយបានច្បាស់លាស់ក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងទៅក្នុងសហគមន៍ ដោយប្រើប្រាស់នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយមានការយល់យោគ និងមិនមានការរើសអើងបុគ្គលណាមួយឡើយ ទាំងអ្នកដែលមិនទាន់បានឆ្លង និងអ្នកដែលបានឆ្លងជំងឺកូវីដ១៩ រួចហើយក្តី ព្រោះយ៉ាងណាមិញ ហានិភ័យនៅតែមាន បើសិនប្រជាពលរដ្ឋមិនបានអនុវត្តវិធានការសុខាភិបាលអោយបានត្រឹមត្រូវ ។ 

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានអ្នកឆ្លងសរុប 116,860នាក់ អ្នកជាសះស្បើយ 111,149 នាក់ ខណ:អ្នកស្លាប់មានចំនួន2,670 នាក់។ លទ្ធផល ចាក់វ៉ាក់សាំង ធៀបនឹងចំនួនប្រជាជន ១៦លាននាក់ មានចំនួន ៨៤.៩៦ ភាគរយ នេះបើតាមទិន្នន័យទទួលបានថ្ងៃ១៧ តុលា ២០២១។

សំនួរពិភាក្សា

១/ ពិភពលោកក្រោមឥទ្ធិពលជំងឺរាតត្បាតជំងឺកូវីដ១៩ ប្រទេសកម្ពុជាដល់ដំណាក់​កាល​បច្ចុប្បន្ន​នេះ គ្រប់គ្នាត្រូវរៀនរស់ជាមួយកូវីដ-១៩ ហើយសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គឺថាកូវីដ១៩ ងាយឆ្លងមែនទែន ជាពិសេសមេរោគបំប្លែងថ្មី Delta ទើបធ្វើអោយមានចំនួនអ្នកឆ្លង តាមបណ្តាប្រទេសនីមួយៗ គឺនៅតែបន្តគ្រាន់តែច្រើន និងតិចប៉ុណ្ណោះ ថាតើការយល់ឃើញរបស់លោកយ៉ាងណាដែរ ចំពោះបញ្ហានេះ ?

២/ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំសុទ្ធតែអត់បានចាក់វ៉ាក់សាំង និងមួយចំនួន ជាក្រុមជនដែលជឿតាមការញុះញង់ មិនព្រមចាក់វ៉ាក់សាំង ដូចនេះរយះពេលតែ​ 4-5 ថ្ងៃ ក៏វិវឌ្ឍន៍ទៅសភាពធ្ងន់ធ្ងរ ថាតើលោកមានការយល់ឃើញយ៉ាងណាដែរ?

៣/ ក្នុងនោះបងប្អូន​ប្រជាពលរដ្ឋ​កម្ពុជានៅតែមិនភ្លេច គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូន ប្រជាពលរដ្ឋនៅទូទៅប្រទេសដោយមិនគិតថ្លៃ ហើយសេចក្តីថ្លែងការរបស់លោក មិនចង់អោយនណាម្នាក់កើត រឺស្លាប់ដោយជំងឺកូវីដ១៩ នេះឡើយ លោកបារម្ភពីអាយុជីវិតប្រជាជនលោកណាស់ តែហេតុអីក៏នៅតែមានប្រជាជនមួយចំនួនតូចមិនព្រមចាក់ តើលោកយល់យ៉ាងណាដែរ?

៤/ នាងខ្ញុំសូមអនុញ្ញាតជំរាបសួរ អំពីការរើសអើងវិញម្តង ឃើញថាជាបទពិសោធន៍អ្នកឆ្លងជំងឺកូវីដ១៩ តើលោកយល់យ៉ាងដូចម្តេច?

៥/ តើគួមានវិធីណាខ្លះដើម្បីអប់រំប្រជាពលរដ្ឋពីការរើសអើងអ្នកជំងឺ ឬអ្នកដែលពាក់ព័ន្ធនានា ហើយលប់បំបាត់បញ្ហានៃការរើសអើងអ្នកជំងឺកូវីដ១៩ ក្នុងសង្គមខ្មែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner