ចិនរិះគន់សហរដ្ឋអាមេរិកដែលអំពាវនាវអោយរួមបញ្ចូលតៃវ៉ាន់កាន់តែច្រើននៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ

ប៉េកាំង៖ ចិន​​បាន​សម្តែង​​ការ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំងចំពោះ​រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក អាន់តូនី ប្លីងគែន ដែលបាន​និយាយ​ពាក់ព័ន្ធ​នឹង​ការចូលរួម​របស់​​អាជ្ញាធរ​កោះ​តៃវ៉ាន់​ទៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​​។​

អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​អាមេរិក​បានលើកឡើងថា ​ពាក់ព័ន្ធនឹង​បញ្ហា​តៃវ៉ាន់ ប្រព័ន្ធ​ទីភ្នាក់ងារ​ និង​លេខាធិការដ្ឋាន​របស់​អង្គការសហប្រជាជាតិ​ គួរ​គោរព​តាម​គោលការណ៍​ចិនតែ​មួយ ​និង​សេចក្តី​​សំរេចចិត្ត​លេខ ​2758 ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​ ​យើងសូមជំរុញ​អោយ​ភាគី​អាមេរិក​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ ​និង​បទបញ្ញាត្តិ​នៃ​សេចក្តីថ្លែងការណ៍​រួមរវាង​ចិន​-សហរដ្ឋ​អាមេរិក​ចំនួន ​៣ ព្រមទាំង​គោរព​តាមសេចក្តីសំរេចចិត្ត​លេខ​ ២៧៥៨​។​ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​អាមេរិករូបនេះ​ក៏បាន​អំពាវនាវ​អោយ​ភាគី​អាមេរិក​ឈប់​និយាយ​គ្មាន​ការទទួលខុសត្រូវ ​និង​ខុសឆ្គង ​ហើយ​ចាត់វិធានការ​តឹងរឹងឡើង ​ដើម្បី​រក្សា​ស្ថានការណ៍​ទូទៅ​នៃ​ទំនាក់ទំនង​រវាងចិន​-សហរដ្ឋ​អាមេរិក ព្រម​​ទាំង​សន្តិភាព ​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

គួរបញ្ជាក់ថា ប្រតិកម្ម​របស់​ស្ថានទូត​ចិន​នេះ​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រមុខការទូតអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បាន​ជំរុញ​ឱ្យ​មាន​ការរួម​បញ្ចូល​តៃវ៉ាន់​កាន់តែ​ច្រើន​នៅ​​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ នៅក្នុង​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​​អាមេរិក​ ដើម្បី​បង្កើន​ការគាំទ្រ​ដល់​កោះ​នេះ ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​​ចិន​៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner