លោក ស៊ន អាលីត ប្រាប់មូលហេតុដែលសែន រ៉ាដេត អវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តាវគ្គទី២

កីឡាករ គុនខ្មែរ មាឌល្អិតចិត្រសឿង សែន រ៉ាដេត ក្នុងព្រឹត្តិការណ៍ប្រដាល់កម្មវិធីគុនខ្មែរអលស្តារវគ្គទី២ ដែលរៀបចំនៅថ្ងៃ ទី២៧ ខែ តុលានេះ មិនមានឈ្មោះប្រកួតនោះទេ ។ ការអាក់ខានមិនបានចូលរួមប្រកួតក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ល្បីនេះ ត្រូវបានលោក ស៊ន អេលីត ម្ចាស់ក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាម្ចាស់កម្មវិធី បញ្ជាក់ថា ដោយសារកីឡាករ សែន រ៉ាដេត ជាប់ភារៈកិច្ចជាកីឡាករជម្រើសជាតិ កីឡាវ៉ូវីណាម ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ។
អ្នករៀបចំកម្មវិធីរូបនេះ ពន្យល់ថា ការបាត់វត្តមានកីឡាករ សែន រ៉ាដេត ក៏ជាចំណែកមួយធ្វើឲ្យអ្នកគាំទ្រខកចិត្តតិចតួចដែរ ដ្បិតកីឡាករ សែន រ៉ាដេត ជាកីឡាករស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រ។ ដូច្នោះការអាក់ខានរបស់សែន រ៉ាដេត យើងពិតជាសោកស្តាយ ប៉ុន្តែយើងមិនអាចឲ្យគាត់មកប្រកួតបានទេ ព្រោះគាត់ជាប់ភារៈកិច្ចហ្វឹកហាត់ក្នុងជំរុំបិទខ្ទប់របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជន និងកីឡា ក្នុងពហកីឡដ្ឋានមរតកតេជោ។
អ្នករៀបចំកម្មវិធីខាងលើ អះអាងថា ទោះបីសែន រ៉ាដេត មិនបានចូលរួមដូចការគ្រោងទុករបស់យើងបែបនេះក្តី ក៏យើងបានធ្វើការផ្លាស់ប្តូរជំនួសមកវិញ ដោយកីឡាករលំដាប់ប្រទេសដូចគ្នាមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ។
សូមបញ្ជាក់ថា កម្មវីធីប្រដាល់គុនខ្មែរអលស្តារវគ្គទី២ នឹងប្រកួតនៅយប់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២១ ផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា កីឡាករមានឈ្មោះប្រកួតក្នុងកម្មវិធីនេះ គឺជាកីឡាករគុនខ្មែរល្បីលំដាប់ប្រទេស ក្នុងនោះមានប្រកួតគុនខ្មែររុំអំបោះឆៅ គុនខ្មែរពាក់ហ្កង់ធម្មតា និងការប្រកួតជាលក្ខណៈឃីតបុកស៊ីង៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner