កម្ពុជា គ្រោងបញ្ជូនប្រភេទកីឡាជាង៣០ប្រភេទទៅកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម

កម្ពុជា ត្រៀមបញ្ជូនជាង ៣០ប្រភេទកីឡាទៅចូលរួមប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម បានអះអាងថា វៀតណាមបានអះអាងនឹងការរៀបចំស៊ីហ្គេមដែលវេណរបស់ខ្លួន នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ ដោយកំណត់យក ៤០ប្រភេទកីឡាដែលមានជាង ៥០០វិញ្ញាសាក្នុងស៊ីហ្គេម លើកទី៣១។ ដូច្នោះសម្រាប់កម្ពុជាត្រៀមបញ្ជូនប្រភេទកីឡារបស់ខ្លួនទៅចូលរួម ពី ៣២ ទៅ ៣៣ប្រភេទកីឡា ។ ក្នុងនោះប្រភេទកីឡារបស់កម្ពុជាភាគច្រើន គឺមានសក្តានុពលខ្ពស់ ដែលអាចឈានដល់កម្រិតមេដាយ។ ហេតុដូច្នេះហើយ ឯកឧត្តម បណ្ឌិត ថោង ខុន បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹងគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ព្រោះស៊ីហ្គេមលើកទី៣១ គឺជាហ្គេមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកំណត់ វាស់ស្ទង់ កែលម្អ ដើម្បីឆ្ពោះទៅស្វែងរកភាពជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
គួរបញ្ជាក់ថា វៀតណាមបានអះអាងនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ដែលគ្រោងរៀបចំនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ ត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩។ យ៉ាងណាមិញពេលនេះវៀតណាម នៅមិនទាន់កំណត់កាលបរិច្ឆេទរៀបចំការប្រកួតច្បាស់លាស់នោះទេ តែវៀតណាមបានបញ្ជាក់ថា នឹងផ្ញើលិខិតផ្លូវការ អំពីថ្ងៃប្រកួតដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗខាងមុខ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗកន្លងទៅ៕

អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner