អាជ្ញាធរ ខណ្ឌដង្កោ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យផ្អាកការធ្វេីដំណេីរជាបណ្ដោះអាសន្នលេីកំណាត់ផ្លូវ២១៧ និងផ្លូវ៥០ម៉ែត្រ ខណៈទឹកហូរលិចផ្លូវយ៉ាងខ្លាំង

ភ្នំពេញ  ៖  នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះអាជ្ញាធរខណ្ឌដង្កោបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នលើកំណាត់ ផ្លូវលេខ២១៧  និងផ្លូវ៥០ម៉ែត្រ  ជាពិសេសត្រង់ចំណុច ភ្លើងស្តុបស្ពានបាគូ ដោយសារតែទឹកកំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ជាយថាហេតុប្រសិនបើកបន្តធ្វើដំណើរឆ្លងកាត់នោះ ។  
  អាជ្ញាធរក៏សូមអំពាវនាវនិងហាមឃាត់រថយន្តធន់ធ្ងន់កុំឲ្យធ្វើដំណើរតាមកំណាត់ផ្លូវនេះផងដែរដើម្បីចៀសវាងការខូចខាតផ្លូវនៅពេលមានទឹកកំពុងហូរកាត់នេះ ។ 
 ជាមួយគ្នានោះ  អាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើងនៅគោលដៅស្តុបស្ពានបាគូបានបញ្ជាក់ថានៅម៉ោងនេះស្ថានភាពចរាចរណ៍កំពុងកក ស្ទុះយ៉ាងខ្លាំងហើយទឹកក៏កំពុងហូរកាត់ផ្លូវយ៉ាងខ្លាំងផងដែរដូច្នេះលោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរឆ្លងកាត់ទីនេះជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុខណៈដែរកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរជាច្រើននាក់កំពុងជួយអន្តរាគមន៍និងជួយបញ្ជៀសការកកស្ទះចរាចរណ៍ ដោយសារតែទឹកហូរកាត់ផ្លូវនោះ ៕  ដោយ៖ជីម ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner