អប្សរាព្រឹកនេះ ២៨ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

SB1  រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ចំនួនបីជាសំណើរ របស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សា   ៕ …ឃ្លីប… (រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

V1      កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៦៕…អានផ្ទាល់

L1    សម្ដេចតេជោ ហ៊ុន សែន ចូលរួមចែករំលែក ទស្សនទានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ​ការ និងទិសដៅអនាគត រវាងអាស៊ាន-ជប៉ុន ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន កន្និការ)

L2    មេដឹកនាំអាស៊ាន ស្វាគមន៍ជប៉ុន ដែលផ្ដល់ជំនួយ និងវ៉ាក់សាំងជាបន្តបន្ទាប់ មកប្រទេសសមាជិកអាស៊ាន រួមទាំងវិភាគទាន ថវិកា ៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជម្ងឺកើតថ្មី ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន កន្និការ)

L3    អូស្ត្រាលី បន្តគាំទ្រ ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចអាស៊ាន ហើយនាយករដ្ឋមន្ត្រី អូស្ត្រាលី សង្ឃឹម​ថា នឹងមានឱកាស មកទស្សនកិច្ច នៅប្រទេស អាស៊ាននីមួយៗ នាពេលឆាប់ៗនេះ ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន កន្និការ

L3A  សម្ដេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលអាស៊ាន ដទៃទៀត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ ៕            …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន ស្រីណុច

L3B  សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់ប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ បន្តផ្តល់ការគាំទ្រ ឱ្យកាន់តែសកម្មថែមទៀត សម្រាប់ការអនុវត្តយន្តការតំបន់ ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ +វណ្ណលុក) អាន ស្រីណុច

BH1  សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខតំណែង ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពត ៕ …ឃ្លីប… (អត្ថបទ រូបភាព​ លោក អួង វ៉ឹង + កាត់ត បញ្ជូលសម្លេង លោក ប៊ុនហុក)

C6    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិចំនួន៣២៣៤នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ ៕…អានផ្ទាល់(ដោយ៖សេឌី)

វគ្គទី២៖

C5    រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តដឹកនាំអន្តរាគមន៍បិទផ្ចិតចំណុចទំនប់បាក់ ដើម្បីបញ្ជៀសហានិភ័យគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ចំពោះប្រជាពលរដ្ឋរស់នៅចំពីមុខទឹក ៕…អានផ្ទាល់(ដោយ៖សេឌី)

V2    មេបញ្ជាការកងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ស្ទឹងព្រែកត្នោតនៅតែបន្តគំរាមកំហែង ៕…អានផ្ទាល់

C7    ប្រធានបទចំនួន៨  ត្រូវបានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី៕…អានផ្ទាល់(ដោយ៖សេឌី)

N13  តុលាការផ្ដន្ទាទោសសកម្មជនសង្គមខ្មែរថាវរៈ ឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ៕ឃ្លីប(វេបសាយ) អាន កញ្ញា ឃុន ស្រីណុច(កាត់ត សុខ ណេត)

C4    ក្រសួងសុខាភិបាល ហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ «ថ្នាំបណ្តក់ភ្នែក ប្រទេសស្វីស» កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថទឹកបណ្តក់ភ្នែកគ្មានលេខបញ្ជីកា ៕…អានផ្ទាល់(ដោយ៖សេឌី)

D5    រយៈពេល២ថ្ងៃជាប់គ្នា មន្រ្តីជំនាញរកឃើញ និងរឹបអូស អាល់កុល ក្លែងក្លាយ បានចំនួន១៥,៩៦០លីត្រ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ៕ អានផ្ទាល់(អត្ថបទ រូបភាព លោក សេឌី)

វគ្គទី៣៖

C1    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា មិនមានចំណាត់ការលើកលែងចំពោះរថយន្តកាត់តខុសបច្ចេកទេសសំណុំដើមរថយន្តនោះទេ ៕…អ្នកនាងឈុន លីដា…ឃ្លីប…(ដោយ៖លីដា+សេឌី)

C2    អភិបាលខេត្តបន្ទាយមានជ័យ ស្នើរអោយមន្ត្រី មន្ទីរគ្រប់ជំនាញ អនុវត្តតាមច្បាប់ដោយមិនអនុវត្តបំពានឬរំលោភយកដីចំណីផ្លូវប្រើប្រាស់៕…លោក ឃិន គន្ធា…ឃ្លីប…

D9    ថ្នាក់ដឹកនាំចុះមូលដ្ឋាន បានឲ្យក្រុមការងារ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងអភិវឌ្ឍ ភូមិ ឃុំ អោយចំតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ៕ …លោក ច័ន្ទហ៊ីន…ឃ្លីប…

D6    គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ទូទាំងខេត្តបន្ទាយមានជ័យ នឹងបើកដំណើរឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នំា២០២១ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក សេឌី)

C3    រដ្ឋបាលខេត្តបាត់ដំបង ធ្វើសិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ៕  …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

D2    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្វែងយល់ ពីស្ថានភាពបណ្តាញផ្លូវកៅស៊ូ ក្នុងទីប្រជុំជនក្រុង ដែលរងការខូចខាត និងចុះពិនិត្យសោភ័ណភាព សណ្តាប់ធ្នាប់ នៅផ្សារបឹងឈូក និងតាមដងស្ទឹងសង្កែ ៕ …អ្នកនាង ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាន)

D12  ខេត្តបាត់ដំបង ធ្វើសិក្ខាសាលា ស្តីពី គម្រោងគាំទ្រ “ការស្តារសហគ្រាស ក្នុងវិស័យកសិ- អាហារ និងវិស័យទេសចរណ៍ ដែលហៅកាត់ថា AFTER” ៕ …អ្នកនាង ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាន)

វគ្គទី៤៖ ព្រឹត្តិការណ៍ អន្តរជាតិសំខាន់ៗ

G2    សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «,៣២៤ករណី» និងស្លាប់១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ ៕…អានផ្ទាល់

G3    អ៊ីរ៉ង់យល់ព្រមចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅខែក្រោយនេះ ៕…អានផ្ទាល់

G4    កូរ៉េខាងត្បូង, អនាគតរដ្ឋនុយក្លេអ៊ែរ? ៕…អានផ្ទាល់

————

R102        ហេតុអ្វីបានពិភពលោកកោតសរសើរម្រេចកំពត? ម្រេចកំពតទទួលបានការទទួលស្គាល់នៅលើពិភពលោក និង ទទួលបានពានរង្វាន់ជាច្រើនថាម្រេចឆ្ងាញ់។ តើកត្តាអ្វីដែលធ្វើអោយម្រេចនៅក្នុងទឹកដីជាប់សមុទ្រកម្ពុជាមានលក្ខណ:ពិសេសបែបនេះ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន៕…ឃ្លីប

-ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner