អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៥លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩៨ម៉ឺននាក់ និងជាសះស្បើយ២២២លាន៧៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៥លាន៧៧ម៉ឺន១ពាន់២០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩៨ម៉ឺន៧ពាន់៨០៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២២លាន៧៦ម៉ឺន៣ពាន់៦៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៥៨ម៉ឺន៧ពាន់៤៤១នាក់ ស្លាប់ចំនួន៧៦ម៉ឺន១ពាន់៨៤២នាក់ និងជាសះស្បើយចំនួន៣៦លាន៤៦ម៉ឺន៦ពាន់៩៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន២៣ម៉ឺន១ពាន់២០៧នាក់ ស្លាប់៤៥ម៉ឺន៦ពាន់៤១៨នាក់ និងជាសះស្បើយ៣៣លាន៦០ម៉ឺន៦ពាន់៧១៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៧៦ម៉ឺន៦ពាន់១៦៨នាក់ ស្លាប់ចំនួន៦០ម៉ឺន៦ពាន់៧២៦នាក់ និងជាសះស្បើយ២០លាន៩៦ម៉ឺន៥ពាន់២៩៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner