ប្រមុខអង្គការសហប្រជាជាតិ៖ “គម្លាតភាពជាអ្នកដឹកនាំ” ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

ឡុងដ៍៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានអោយដឹងថា ការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្នក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងនៅតែធ្វើឱ្យភពផែនដីមានការកើនឡើងសីតុណ្ហភាពជាមធ្យម ២.៧អង្សាសេក្នុងសតវត្សនេះ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហហ្គូដទែរែស បានហៅវាថា ជាការដាស់តឿនផ្គរលាន់ ចំពោះការបរាជ័យរបស់រដ្ឋាភិបាល។

​រដ្ឋាភិបាល​នានា​នឹង​ស្ថិត​ក្រោម​ក្រសែភ្នែក​សាធារណៈ​ក្នុង​សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP26 ​នៅ​សប្តាហ៍​ក្រោយ ​ក្នុង​ការបំពេញ​តាម​កាល​កំណត់​នៃ​ឆ្នាំ​នេះ ​ដើម្បី​ប្តេជ្ញាចិត្ត​ចំពោះ​ការសន្យា​កាត់បន្ថយ​ឧស្ម័ន​​បន្ថែម​ទៀត​នៅក្នុង​អ្វី​ដែល​អាច​ជា​ឱកាស​ចុង​ក្រោយ​ ក្នុង​ការដាក់​ពិភពលោក​ឱ្យ​ដើរ​លើ​មា​គា​ររឹតត្បិត​ការឡើង​កំដៅ​ផែនដី​ឱ្យនៅ​ខាងក្រោម ២អង្សា​សេ​លើ​កម្រិត​មុន​ឧស្សាហកម្ម ​និង​​អោយ​ឡើង​ត្រឹមតែ ១.៥អង្សា​សេ​។​ ស្របពេលដែលព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​ ចាប់​ពី​ភ្លើង​ឆេះ​ព្រៃ​រហូត​ដល់​ទឹកជំនន់​បាន​វាយប្រហារ​ប្រទេស​ជុំវិញ​ពិភពលោកនោះ​ របាយការណ៍​របស់អង្គការសហប្រជាជាតិ ​កាលពី​ខែ​សីហាក៏​បាន​ព្រមាន​ផងដែរថា ​ការឡើង​កំដៅ​​ផែនដី​ដោយសារតែ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អាច​ឈាន​ហួស ១.៥ អង្សា​សេ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ខាងមុខនេះ​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គេ​មិន​ច្បាស់​ទេ​ថា​តើ​ការចរចា​ដ៏​សំខាន់​បំផុត​របស់​អ​.​ស​.​ប​ចាប់តាំងពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ ២០១៥ នឹង​ធានាបាន​នូវ​កិច្ចព្រមព្រៀង​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ឬ​យ៉ាងណា​នោះទេ​៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner