គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៣.០លាននាក់ ស្លាប់ជាង ២៧.៧ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,០៩៤,៤៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,០៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤១,៨០៩នាក់ (ស្លាប់ ១៤៣,២៩៩នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៧៦៨,៨៤៩នាក់ (ស្លាប់ ៤២,៣៤៨នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៤៨,៣៧២នាក់ (ស្លាប់ ២៨,៦៧៤នាក់)
  • ថៃ ឆ្លងចំនួន ១,៨៨៤,៩៧៣នាក់ (ស្លាប់ ១៩,០០៦នាក់)
  • វៀតណាម ឆ្លងចំនួន ៩០០,៥៨៥នាក់ (ស្លាប់ ២១,៨៥៦នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៦,៩០១នាក់ (ស្លាប់ ១៨,៦០៣នាក់)
  • សិង្ហបុរី ឆ្លងចំនួន ១៨៤,៤១៩នាក់ (ស្លាប់ ៣៤៩នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៨,១១១នាក់ (ស្លាប់ ២,៧៥៨នាក់)
  • ទ្បាវ ឆ្លងចំនួន ៣៧,៧៥១នាក់ (ស្លាប់ ៥៩នាក់)
  • ព្រុយណេ ឆ្លងចំនួន ១២,៧១០នាក់ (ស្លាប់ ៨២នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner