ឯកឧត្តម ឈៀង យ៉ាណារ៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក

ភ្នំពេញ: ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការ គណះកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលឆែក ដែលបានបន្តជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេស ចំនួន៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងបាន និងបន្តផ្ដល់ការគាំទ្រ លើវិស័យអាទិភាព ៤ គឺ៖ ១)     វិស័យសុខាភិបាល(សុខភាពមាកា កុមារទារក និងអាហារូបតម្លា, ២) វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៣) វិស័យទឹកស្អាត និងអនាម័យ និង ៤) កសិកម្ម និងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមបានលើកឡើងយ៉ាងនេះ  ក្នុងឱកាសដែលឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយ  ឯក-ឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក   ប្រចាំព្រះរាជាណាចក្រ-កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៍បានវាយតម្លៃខ្ពស់  លើវឌ្ឍនភាពសម្រេចបាន ពីការអនុវត្តអនុស្សា រណ: យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា-ឆែក និងកម្មវិធី     កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សាធារណរដ្ឋឆែក សម្រាប់កម្ពុជា ឆ្នាំ២០១៨-២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់   ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាប័ននៅកម្ពុជា ។  ក្នុងបរិបទនៃជំងឺ កូវីដ ១៩នេះ រដ្ឋាភិបាលឆែក ក៏បានរួមចំណែក គាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺ កូវីដ ១៩ នៅកម្ពុជា តាមរយ: គម្តោងស្តីពីការពង្រឹងការត្រៀមខ្លួន និង សមត្ថភាពឆ្លើយ របស់ស្ថាប័នខុសាភិបាលសាធារណៈកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Martin Vávra បានសម្តែងនូវសេចក្តីសោមនស្សរីករាយ     ដែលបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតឆែក ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា   និង សមិទ្ធផលសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរកន្លងមក ជាមួយរដ្ឋាភិបាលឆែក តាមរយៈស្ថានទូតឆែកប្រចាំកម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូថា ស្ថានទូតឆែកប្រចាំកម្ពុជា បាន និងកំពុងរៀបចំនីតិវិធី ប្រកាសទទួលសំណើរគម្រោងថ្មី សម្រាប់ឆ្នាំ២០២២ ដែលនឹងប្រកាសជាផ្លូវការទទួលសំណើរគម្រោង ពីក្រសួង ស្ថាប័នពាក់ព័ន្ធ នាពេលខាងមុខនេះ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner