ប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកទំនប់ព្រែកត្នោត ទទួលបានអំណោយរបស់សម្ដេចតេជោហ៊ុន សែន

ភ្នំពេញ៖ អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែលទទួលរងនូវការលិចលង់ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ។

ពិធីចែកអំណោយខាងលើនេះត្រូវបានធ្វើឡើង
នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១នេះ នៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd
ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ ។ ចូលរួមក្នុងឱកាសនោះដែរមានវត្តមាន ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌភ្នំពេញប្រធានក្រុមការងារចុះជួយខណ្ឌដង្កោនិងឯឧ ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះគឺជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ។សម្ដេចទាំងពីរ បានអោយរដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយទាំងនេះ មកចែកជួនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃទី២៨ តុលានេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំងកម្លាំងមានសមត្ថកិច្ចនិងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាល នៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ពោលគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាទុក្ខព្រួយគឺ សម្ដេចទាំងពីរជួយបងប្អូនប្រជាពរដ្ឋជានិច្ច ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
ឯឧ ឃួង ស្រេង បានបន្ថែមអោយដឹងទៀតថា អំណោយជាអង្កររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចំនួន១០០០តោនបានត្រៀមរួចរាល់ហើយ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner