សមិទ្ធិផលរបស់ Mohamed Salah នឹងត្រូវបញ្ជូលក្នុងកម្មវិធីសិក្សារបស់សាលាអេហ្ស៊ីប’ ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តកុមារ

សមិទ្ធិផលរបស់ Mohamed Salah ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលាអេហ្ស៊ីប ដែលបង្កើតឡើងដើម្បីបំផុសគំនិតកុមារនៅក្នុងប្រទេស។
កាសែត The Times បានរាយការណ៍ថា សមិទ្ធិផលរបស់កីឡាករវ័យ ២៩ ឆ្នាំទាំងនៅក្នុង និងក្រៅទីលាននឹងត្រូវបានសរសេរនៅក្នុងសៀវភៅសិក្សានៅក្នុងមជ្ឈមណ្ឌលអប់រំនៅទូទាំងប្រទេសអាហ្វ្រិកខាងជើង។ជីវិតរបស់កំពូលកីឡាករ Liverpool នឹងត្រូវបង្រៀនដល់សិស្សសាលាបឋមសិក្សា និងមធ្យមសិក្សាចាប់ពីឆ្នាំក្រោយ។


ក្មេងៗនឹងរៀនអំពីការរួមចំណែករបស់ Salah សម្រាប់ទាំងក្លឹប និងប្រទេសនៅលើទីលានបាល់ទាត់។
ខណៈពេលដែលសិស្សសាលាមធ្យមសិក្សានឹងស្វែងយល់ពីសមិទ្ធិផលរបស់ Salah នៅខាងក្រៅអាជីពបាល់ទាត់ រួមទាំងការបរិច្ចាគសប្បុរសធម៌ និងអត្ថន័យនៃការក្លាយជាវីរបុរស។


អត្ថបទដកស្រង់ចេញពីសៀវភៅសិក្សាមួយសរសេរថា “បំណងប្រាថ្នារបស់ Salah ក្នុងការជួយអ្នកដទៃគឺដោយសារតែគាត់ចង់ផ្តល់ឱកាសឱ្យយុវជនដើម្បីជោគជ័យ។ “គាត់គឺជាគំរូដល់ប្រជាជនអេហ្ស៊ីបរាប់លាននាក់ដែលផ្តល់រហស្សនាមឱ្យគាត់ថា “អ្នកបង្កើតសុភមង្គល” ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner