ទូត​អាមេរិក​រំពឹងថា ​កិច្ចសហប្រតិបត្តិកា​តរ​វាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នឹង​មានការ​អភិវឌ្ឍ​បន្ថែមទៀត​

ភ្នំពេញៈ លោកប៉ា​ទ្រី​ក មូ​ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា កិច្ចសហប្រតិបត្តិកា​ត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​និង​មានការ​អភិវឌ្ឍ​បន្ថែមទៀត ហើយ​សហរដ្ឋអាមេរិក​គឺជា​ដៃគូរ​អនុវត្ត​សំខាន់​របស់​កម្ពុជា​ទាំង​ក្នុង​វិស័យ​សុខភាព​សាធារណ និង​វិស័យ​អភិវឌ្ឍ​ផ្សេងៗ​ទៀត​។ ការលើកឡើង​នេះបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ។​

​ក្នុងជំនួបនេះសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ការកោតសរសើរ​ឯកអគ្គ​រដ្ឋទូត ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការបំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ រវាង​ប្រទេស​ទាំងពីរ បាន​ជំរុញ​និង​លើកកម្ពស់ មាន​ការវិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​។

​សម្តេចចក្រី​ជឿជាក់ថា ទំនាក់ទំនង ប្រជាជន​ទាំងពីរ​ប្រទេស ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​អាមេរិក ដែលមាន​ជាង​៧០​ឆ្នាំ​មកនេះ នឹង​កាន់តែ​រីកលូតលាស់ ប្រកបដោយ​ផ្លែផ្កា​ថែមទៀត​។​

​ចំណែកលោក Patrick Murphy បាន​ជម្រាបសម្តេចចក្រីថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ គឺមាន​សារសំខាន់ នៅក្នុង​នោះ​ក៏មាន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អា​មេ​រិ​ជាមួយ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​អាស៊ាន​។ ហើយ​កិច្ចប្រជុំ​កំពូល​ដែល​បាន​ប្រព​ញ​រឹ​ត្ត​ទី​ថ្មីៗ​នេះ រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាត​តំបន់​ទាំងពីរ​។ ហើយ​នៅ​ឆ្នាំ​ក្រោយនេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន ដោយឡែក​ស្ថាប័ន​នីតិប្បញ្ញត្តិ កម្ពុជា​ក៏មាន​កិច្ចប្រជុំ​អន្តរ​សភា​អាយ​ប៉ា​នៅ​កម្ពុជា​ផងដែរ​។ ហើយ​តួនាទី​របស់​កម្ពុជា​នៅ​ឆ្នាំ​បន្ត​ទៅនេះ គឺមាន​សារសំខាន់​។​

លោកឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បាន​រំពឹងថា កិច្ចសហប្រតិបត្តិកា​ត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​និង​មានការ​អភិវឌ្ឍ​បន្ថែមទៀត ហើយ​សហរដ្ឋអាមេរិក​គឺជា​ដៃគូរ​អនុវត្ត​សំខាន់​របស់​កម្ពុជា​ទាំង​ក្នុង​វិស័យ​សុខភាព​សាធារណ និង​វិស័យ​អភិវឌ្ឍ​ផ្សេងៗ​ទៀត​។​
លោក​ទូត​ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​បាន​ក្នុង​កម្រិត​ខ្ពស់​និង​ឈានដល់​ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​និង​សេដ្ឋកិច្ច​ជា​បណ្តើរៗ​ឡើងវិញ​។

​លោក​ទូត​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក ជា​ប្រទេសមួយ​ដែល​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ពិសេស​នៅ​កំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ អាមេរិក​បានផ្តល់​វ៉ាក់សាំង​Johnson & Johnson ជូន​កម្ពុជា​ប្រមាណ​ជាង​១​លាន​ដូ​ស តាម​យន្តការ​អង្គការ​សុខភាព​ពិភពលោក​។​
​សម្តេច​​ចក្រី ហេង សំរិន បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា មាន​ជាអាទិ៍​លើ វិស័យ​សុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និង​ការ​បោសសំអាត​មីន​ជាដើម​នោះ ពិសេស វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​។
​ជា​ចុងបញ្ចប់ សម្តេច​បាន​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក បន្ត​ផ្តល់​អាហារូបករណ៍ និង​ឱកាស​បណ្តុះបណ្តាល​ដល់​និស្សិត និង​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា ដោយ​កម្ពុជា​ផ្តល់​អាទិភាព ដល់​សេដ្ឋកិច្ច ផ្អែកលើ​ចំណេះដឹង​៕ ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner