Barcelona បណ្តេញគ្រូបង្វឹកចេញបន្ទាប់ពីចាញ់ Rayo Vallecano នៅ La Liga

លោក Ronald Koeman ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Barcelona បន្ទាប់ពីដឹកនាំ ១៤ ខែនៅ Nou Camp ។
Barca ទទួលបានត្រឹមតែ ១៥ ពិន្ទុប៉ុណ្ណោះពី ១០ ប្រកួតនៅ La Liga ហើយបានចាញ់ពីរដងក្នុងវគ្គចែកពូលនៃ Champions League រដូវកាលនេះ។
ដោយឈរនៅលេខរៀងទី៩ក្នុងតារាងបន្ទាប់ពីចាញ់ Rayo Vallecano កាលពីយប់មិញដោយលទ្ធផល០ទល់នឹង១ មាន៦ពិន្ទុ ខណៈ Real Madrid ស្ថិតនៅកំពូលតារាង ។


ការចាញ់នេះគឺជាលើកទីបីរបស់ Barca ក្នុងការប្រកួត ៤ លើកចុងក្រោយរបស់ពួកគេ ដោយបានបន្តចាញ់ក្រុម Real Madrid ក្នុងការប្រកួត Clasico កាលពីថ្ងៃអាទិត្យ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លឹបអេស្ប៉ាញបាននិយាយថា “ប្រធានក្លឹបលោក Joan Laporta បានជូនដំណឹងដល់ Koeman អំពីការសម្រេចចិត្តបន្ទាប់ពីការបរាជ័យទល់នឹង Rayo Vallecano ។ “Ronald Koeman នឹងនិយាយលាទៅកាន់ក្រុមនៅថ្ងៃព្រហស្បតិ៍នេះ”។
អតីតគ្រូបង្វឹកហូឡង់ Everton និង Southampton វ័យ ៥៨ ឆ្នាំអាចដឹកនាំក្រុមជើងឯកអឺរ៉ុប៥សម័យបានត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងលីគកាលពីរដូវកាលមុន៕

ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner