គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបង្រួមពេលវេលាប្រកួតឲ្យខ្លីសម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់បង្ហាញនូវប្រព័ន្ធប្រកួត ក៏ដូចជាពេលវេលាប្រកួតត្រូវបង្រួមខ្លី ដោយការប្រកួតវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិ និងវគ្គ៨ក្រុម ចុងក្រោយ គ្រប់ការប្រកួតត្រូវជួបគ្នាតែ១ជើង ហើយក្រុមចាញ់ៗនឹងធ្លាក់ ចេញពីវគ្គ ជម្រុះតែ ម្តង ។
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ខេត្តបានផ្អាកតាំងពីខែមេសា ហើយគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី៩ ខែវិច្ឆិកា និងគ្រោងបញ្ចប់ទៅវិញនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។


តាមការគ្រោងទុកការប្រកួតរដូវកាលមុនៗ គឺកំណតប្រកួតចំនួន២ជើង ក្នុងផ្ទះ និងក្រៅផ្ទះ ទាំងវគ្គ១៦ក្រុម និងវគ្គ៨ក្រុងចុងក្រោយ ហើយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គ១ភាគ២ គឺ២ក្រុមឈ្នះៗនឹងត្រូវឡើងទៅប្រកួតប្រជែងជើងឯក ខណៈ២ក្រុមចាញ់ៗនឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។
សូមជម្រាបថា សម្រាប់៤ប្រកួតទៀត នាថ្ងៃទី១០ ខែវិច្ឆិកា រួមមាន ក្រុមបឹងកេត ជួបក្រុមសូលទីឡូអង្គរ ក្រុមអង្គរថាយហ្គឺរប៉ះជាមួយក្រុមព្រៃវែងអេហ្វស៊ី ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ប៉ះជាមួយក្រុមអគ្គិសនីកម្ពុជា និងក្រុមគិរីវង់សុខសែនជ័យ ប៉ះជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner