រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ចុះពិនិត្យស្ថាភាពផ្លូវ ដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

(ខេត្តកណ្តាល)៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក្រុមការងារបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀង ចំនួនពីរខ្សែ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដា
ល ដើម្បីធ្វើការជួសជុឡើងវិញ។
-ខ្សែទី១ មានប្រវែង ៦ពាន់ ៥០០ម៉ែត្រ ជាប្រភេទផ្លូវក្រាលក្រួសក្រហម មានទីតាំងតភ្ជាប់ពីផ្លូវលេខ ៣៤ ត្រង់ចំណុច ភូមិអន្លង់ព្រីង ទៅភូមិដើមឬស្ស ឃុំដើមឬស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
-ខ្សែទី២ មានប្រវែង ៥ពាន់ ៩៣០ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ (DBST) តភ្ជាប់ពីផ្លូវជាតិលេខ ២ ត្រង់ចំណុច ភូមិកោះខ្នុរ ឃុំព្រែករកា ទៅដល់វត្តសូក្រាម ភូមិត្រពាំងល្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ៕
ដោយ/វ៉េង លឹមហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner