ទំព័រដើមព័ត៌មានស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យ ជាមួយនឹងការស្រកចុះយ៉ាងខ្លាំង

ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យ ជាមួយនឹងការស្រកចុះយ៉ាងខ្លាំង

ភ្នំពេញ៖ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតបានឈានទៅដល់ការទប់ស្កាត់បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការបាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋនោះទេ គិតមកដល់ថ្ងៃទី២៨ខែតុលានេះ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រោយពីបញ្ចប់នៃការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋជាង៥០០ គ្រួសារដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ព្រែកត្នោតរួចមក លោកក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះតាមដានមើលស្ថានភាពទឹកនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតបន្តទៀត ហើយក្នុងឱកាសនៃការចុះពិនិត្យនាថ្ងៃទី២៨ខែតុលានេះ លោកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្រោយពីមានការទប់ទំនប់ការពារទឹកជំនន់នេះ យើងទទួលបានជោគជ័យហើយ មិនបង្កអោយធ្លាយនិងបង្កឲ្យមានការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋឬខូចខាតទ្រព្យសម្បត្តិសត្វពាហនៈធ្ងន់ធ្ងរនោះទេ ។ មានន័យថាថ្ងៃទី២៨តុលានេះស្ថានភាពទឹកបានស្រកចុះ៤តឹក និងបានបន្តស្រកចុះជាបណ្ដើរៗទៀត។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការទទួលបាននូវជោគជ័យនេះ ដោយសារតែការខិតខំប្រឹងប្រែងទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងក្រសួងធនធានទឹក ទាំងអាជ្ញាធរទន្លេសាប ជាមួយនឹងកម្លាំងកងអង្គរក្សដែលបានជួយយ៉ាងសស្រាក់សស្រាំមិនថា យប់ឬថ្ងៃឡើយ ដើម្បីទប់ឱ្យបាននូវគ្រោះមហន្តរាយនេះ ។ ជាលទ្ធផលឃើញថា មកដល់ថ្ងៃទី២៨តុលានេះ ស្ថានភាពទឹក យើងអាចនិយាយបានថា គ្រប់គ្រងបានហើយ មិនមានហានិភ័យអ្វីដល់បងប្អូនប្រជាពលរដ្ឋនោះទេ បើសិនជាអាកាសធាតុមិនបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងកំហុកបន្តទៀតនោះ៕

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម