រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី១៧នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅទូទាំងប្រទេស

កំពង់ឆ្នាំង ៖ ក្នុងឱកាសទិវា ប្រារព្ធពិធីខួប លើកទី១៧ នៃការគ្រងរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធព្រះរាជពីធីដ៏នក្ខត្តឬក្សនេះផងដែរ ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តដោយមានការនិមន្តនិងអញ្ជើញចូលរួមពីមន្រ្តីសង្ឃគណខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ ។

បន្ទាប់ពីបានអានសារលិខិត ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ រួចមក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង ឯកឧត្តម ស៊ីវ រុន ព្រមទាំងសមាជិក សមាជិកា ចូលរួមក្នុងអង្គពិធីទាំងអស់ ក៏បានសូត្រមន្តប្រារព្ធកម្មវិធី តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងបានគោរពថ្វាយកន្ត្រកផ្កាថ្វាយព្រះពរ និងលំអោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យ វត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនីអោយមានព្រះ
ជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ ។
គណៈអធិបតីបានប្រគេនស្លាដកដល់ព្រះសង្ឃចំនួន ៩អង្គផងដែរ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner