រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំប្រកាសសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ជាង ៣០០ករណីរបស់ប្រជាពលរដ្ឋនៅតាមក្រុង ស្រុកទាំង ៨នៅក្នុងខេត្ត

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានប្រកាសឲ្យដឹងថា យោងតាមរបាយការណ៍របស់ក្រុង ស្រុកទាំង
៨ នៅក្នុងខេត្តកំពង់ឆ្នាំង ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងខេត្ត សរុបមាន ចំនួន ៧១៦ករណី ក្នុងនោះបានដោះស្រាយចប់ ចំនួន ៣៦៣រឿង កំពុងដោះស្រាយ មានចំនួន ១៨៧រឿង និងមិនទាន់ដោះស្រាយមាន ចំនួន ១៦៨រឿង ។

ឯកឧត្តមអភិបាលខេត្តបានប្រកាសបែបនេះក្នុងពីធីប្រជុំប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឱ្យក្រុមការងារដោះ
ស្រាយទំនាស់ទាំង ៨ក្រុម ក្នុងពេលទទួលបានសេចក្តីសម្រេចនេះ ត្រូវចុះទៅដល់មូលដ្ឋាន ឃុំស្រុក ព្រមៗគ្នា និងទាំងអស់គ្នា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ រហូតដល់បំណាច់ខែវិច្ឆិកានេះ ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថាក្រុមការងារដោះស្រាយទំនាស់ទាំង ៨ក្រុម និងយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់ទៅតាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗឲ្យទទួលបានជោគជ័យ ដើម្បីរួមគ្នាបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយើងរស់នៅដោយ
សន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner