ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបាក់នៅត្រង់ភូមិកន្ទុយទឹក បានបិទជាប់វិញទាំងស្រុងហើយនៅរសៀលនេះ

ភ្នំពេញ៖ ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលបានបាក់នៅត្រង់ភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀន បានបិទជាប់វិញទាំងស្រុងហើយ មកដល់រសៀលថ្ងៃទី២៨ តុលានេះ ពោលគឺមិនមានទឹកហូរចេញពីស្ទឹងព្រែកត្នោតទៀតទេ។

គួរបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី២៨តុលានេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធន់ធានទឹកនិងឧត្តុនិយមបានចុះទៅកាន់ទីនោះដើម្បីជំរុញការងារទប់កន្លែងច្រោះដាច់នេះ។
ការឈានទៅដល់ការទប់ទំនប់នេះបានឡើងវិញ មិនមែនបានមកដោយភាពងាយស្រួលទេ តែវាពិតជាបានមកពីការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់របស់អាជ្ញាធររាជធានីភ្នំពេញ ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងកម្លាំងកងអង្គរក្សរបស់សម្តេចតេជោ។
ក្រុមការងារបាននិងក្រុមបច្ចេកទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តបេសកកម្មអន្តរាគមន៍បិទផ្ចិតចំណុចទំនប់ដែលបាក់ នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញបន្តទៀត ហើយជាលទ្ធផលនៅរសៀលនេះការបិទផ្ទប់នេះទទួលបានជោគជ័យ។
គួរបញ្ជាក់ថា នៅវេលាម៉ោងយប់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពហូរមកលើខ្លាំងពេក បានបណ្តាលឲ្យចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ដែលជាទ្វាទឹកពីមុន (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនអោយដំណើរការ បានជ្រៀបទឹករហូតធ្លាយពីខាងក្រោមតែម្តង។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំឡើង ហើយជាលទ្ធផលនៅរសៀលនេះការបិទផ្ទប់នេះទទួលបានជោគជ័យហើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner