រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទូលគោក រាជធានីភ្នំពេញ

ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា លទ្ធផល នៃការសាងសង់ស្ពានអាកាសថ្មើរជើងបានបញ្ចប់ការងារសាងសង់សរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន ។ ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ឋភាព ខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨:០០យប់ ដល់ម៉ោង ៧:០០ ព្រឹក ដូចខាងក្រោម៖

១-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ “ABA Bank ” ដល់ផ្លូវលេខ១២២។

២-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣, ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។

៣-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ” ABA Bank ” ដល់ផ្លូវលេខ២៣៣។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋានក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដ្ឋាន នឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner