កញ្ចប់ថវិការាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនគ្រួសារសព ដែលស្លាប់ ដោយសារជំងឺកូវីដ ១៩ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ចំនួន២៣នាក់

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចំនួន២៣គ្រួសារ បានទទួលកញ្ចប់ថវិកា ឧបត្ថម្ភពីររាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងមួយគ្រួសារ ថវិកាចំនួន២លានរៀល រួមទាំងអំណោយរបស់ ឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្ត រួមមាន៖ អង្ករ.មី.ត្រីខ.ទឹកត្រី. ទឹកស៊ីអ៊ីវ.នឹងសម្ភារៈមួយចំនួនទៀត។

លោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យបានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយក កញ្ចប់ថវិកា រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ ១៩ នៅតាមគេហដ្ឋានសពដោយផ្ទាល់។

លោកជំទាវ មិន ធារី បានមានប្រសាសន៍លើកឡើងថា ការរៀបចំផ្តល់ជូននូវថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និងអំណោយ ឯកឧត្តម  ប៉ែន កុសល្យ គឺជាការគិតគូរដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់អាយុជីវិតសមាជិកគ្រួសារ សាច់ញាតិជាតិទីគោរពស្រឡាញ់។

លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជាអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្តាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ បើយោងតាមរបាយការណ៍រដ្ឋបាលខេត្តឧត្តរមានជ័យបានអោយដឹងថា កញ្ចប់ថវិការបស់ប្រមុខរាជ   រដ្ឋាភិបាលកម្ពុជា ដែលផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត ចែកជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ ១៩ នៅខេត្តឧត្តរមានជ័យមានចំនួន២៣គ្រួសារ  ទី ១/ ក្រុងសំរោងចំនួន ៨ គ្រួសារ  ទី២/ ស្រុក ចុងកាល់ចំនួន ៣ គ្រួសារ ទី៣/ ស្រុកអន្លង់វែងចំនួន ៦ គ្រួសារ និងទី៤/ស្រុក ត្រពាំងប្រាសាទចំនួន ៦ គ្រួសារ ផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner