កម្មវិធីគុនខ្មែរអលស្តារវគ្គ២ការចំណាយទល់ដើម ប៉ុន្តែក្រុមការងារទាំងអស់សប្បាយចិត្តព្រោះមានអ្នកគាំទ្រច្រើន

លោក ស៊ន អេលីត អ្នករៀបចំកម្មវិធីគុនខ្មែរអលស្តារបានបង្ហើបប្រាប់ទូរទស្សន៍អប្សរា តាមសារអេឡិចត្រូនិចថា កម្មវិធីប្រដាល់គុនខ្មែរគុនខ្មែរអលស្តារវគ្គ២ ដែលរៀបចំកាលពីយប់ថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១ម្សិលមិញនេះ ការចំណាយទាំងស្រុងក្នុងកម្មវិធីទាំងមូល គឺទប់ទល់ និងអាចខាតបន្តិចបន្ទួចប៉ុណ្ណោះ ប៉ុន្តែក្រុមការងារទាំងអស់សប្បាយរីករាយក្នុងចិត្តខណៈដែលអ្នកគាំទ្រចូលទស្សនាតាមហ្វេសបុកផេក និងយូធូបមានចំនួនច្រើនលើសមុនពាក់កណ្តាល ដោយមិនគិតពីការទស្សនាដោយផ្ទាល់តាមកញ្ចក់ទូរទ្សន៍ជាតិកម្ពុជា។
ស្ថាបនិកគុនខ្មែរអលស្តាររូបនេះ បញ្ជាក់ទៀតថា ការរៀបចំវគ្គទី២នេះ មិនត្រឹមទាំងមានការពីអ្នកគាំទ្រពីអ្នកទស្សនាច្រើនជាងមុននោះទេ ពោលថ្នាក់ដឹកនាំដែលមកចូលរួមក៏បានកោតសសើរនិងបង្ហាញជំហរគាំទ្រខ្លាំងអំពីការរៀបចំនេះផងដែរ ដោយថ្នាក់ដឹកចង់ឲ្យមានកម្មវិធីគុនខ្មែរអលស្តារលើកទី៣បន្តទៀត ដ្បិតពួកគាត់មើលឃើញថា កីឡាករគុនខ្មែរទាំង១០គូល្អមើល និងវាយអស់ពីសមត្ថភាព។


អ្នករៀបចំកម្មវិធីគុនខ្មែរអលស្តារ បន្ថែមទៀតថា សម្រាប់កម្មវិធីប្រដាល់មួយនេះលោកមិនហ៊ានសន្យាថា នឹងរៀបចំវគ្គ៣ទៀតនៅពេលណាឡើយ ប៉ុន្តែប្រសិនបើកម្មវិធីប្រដាល់មួយនេះដំណើរទៀតនោះ ពិតជាបានចូលរួមចំណែកពង្រឹងសមត្ថភាពកីឡាករនៅក្នុងស្រុកខ្លាំងមែនទាន់ ព្រោះថា កីឡាករម្នាក់ពេលដែលដឹងថា ខ្លួនមានឈ្មោះនៅក្នុងកម្មវិធីហើយ គឺដឹងតែបុកហាត់យ៉ាងខ្លាំង ដើម្បីទទួលបានជោគជ័យ ដ្បិតកីឡាករដែលមានឈ្មោះប្រកួតក្នុងកម្មវិធីនេះទទួលបានតម្លៃខ្លួនខ្ពស់។


សូមបញ្ជាក់ថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារវគ្គ២នេះ ទទួលបានការឧបត្ថម្ភពីលោកស្រីទ្រីដាណា១ម៉ឺនដុល្លារក្នុងនោះ៥ពាន់ដុល្លារឧបត្ថម្ភកម្មវិធីប្រកួត និង៥ពាន់ដុល្លារទៀតឧបត្ថម្ភដល់កីឡាករ៕អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner