Positive Cambodia Ep24: កម្ពុជាត្រៀមបើកប្រទេសក្នុងបរិបទកូវីដ-១៩ ពេលវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មបើកដំណើរល្អ

អ្នកសម្របសម្រួលៈ ពិធីការិនីៈ កញ្ញា ធីតា
វាគ្មិន លោក ឃុន​ ប៊ុននី

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ គឺ​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ហើយ​នៅ​ពេល​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​បើក​ដំណើរការ​ល្អ ។ 

សម្តេច​បន្ត​ថា​ «​យើង​ចាប់ផ្តើម​បើក​ផ្នែក​សេវាកម្ម​បន្ត​ទៀត ដើម្បី​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​។​ សាលារៀន​ត្រូវ​តែ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​កូនចៅ​បាន​ចូល​រៀន​នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​រៀន​រស់​ជាមួយ​កូ​វី​ដ ​ពីព្រោះ​ទោះ​បិទ​ក៏​មានការ​ឆ្លង ហើយ​ការ​បើក​ក៏​នៅ​តែ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ ប៉ុន្តែ​យើង​បាន​ចាក់​វ៉ាក់សាំង​២​ដូ​ស ហើយ​បាន​បន្ថែម​ដូ​ស​ទី​៣ ដែល​កំពុង​មាន​ក្នុង​ដៃ​ជាង​១០​លាន​ដូ​ស ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ចាក់ ។ ឥឡូវ​នេះ​ដូ​ស​ទី​៣ បាន​ចាក់​ជាង​១​លាន​នាក់រួច​ហើយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំ​ង​ប្រទេស ចំណែក​នៅ​ភ្នំពេញ​ជាង​កន្លះ​លាន​នាក់​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​សម្តេច​បាន​លើក​ឡើង​ថា សូម​ឲ្យ​ការ​ខិតខំ​ធ្វើ ពិសេស​នោះ​ជៀសវាង​ការ​នាំ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មិនមែន​ការ​ចាំបាច់ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​នោះ​ទេ ដោយ​ត្រូវ​ព្យាបាល​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ថ្នាក់​ខេត្ត​ជៀសវាង​ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់​ធ្ងន់ធ្ងរ។ ករណី​នេះទៀត​សោ​ធ គឺ​មិន​ប្រើ​វិធីសាស្ត្រ​ឃើញ​មួយ​ចាប់​មនុស្ស​មួយ​ភូមិ​យក​សំណាក​នោះ​ទេ គឺ​អ្នកមាន​រោគ​សញ្ញា​ត្រូវ​មាន​ទទួលខុសត្រូវ ខ្លូ​ន​ឯង​ទៅ​មន្ទីរពេទ្យ។ សម្តេច​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ សូម​អញ្ជើញ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់​គ្នា ហើយ​សូមកុំ​ឲ្យ​មានការ​រើសអើង​ចំពោះ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩។ ប៉ុន្តែ​ត្រូវ​ចាក់​ទុក​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដដែល​បាន ព្យាបាល​ជា​សះស្បើយ​នោះ ជា​កំលាំង​នៃ​ការ​ការពារ​អ្នក​ដែល​បាន​កើត​កូ​វី​ដ នៅ​ពេល​ក្រោយ ដោយសារ​ពួក​គេ​មាន​អង្គ​បក្ខ​ដិ​បក្ខ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​កូ​វី​ដ​១៩ ។

សំនួរពិភាក្សា

១/ ជាបឋមមុននឹងនាងខ្ញុំបានចូលទៅកាន់ខ្លឹមសារនៃប្រធានរឿងរបស់យើង នាងខ្ញុំសូមអនុញ្ញាតលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ (សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ គឺ​ត្រូវ​ចេះ​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ហើយ​នៅ​ពេល​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​បើក​ដំណើរការ​ល្អ) តើលោកមានការយល់ឃើញយ៉ាងណាដែរនូវដំណឹងដ៏ល្អមួយនេះ?

២/ ដំណើរឈានដល់បើកប្រទេសសម័យកូវីដ ពេលវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្មបើកដំណើរល្អ នាងខ្ញុំចង់ជំរាបសួរលោកបន្តិចថា តើវិស័យកសិកម្ម ឧស្សាហកម្ម បានជួយទ្រទ្រង់ដល់សេដ្ឋកិច្ចយ៉ាងណា?

៣/ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​បច្ចុប្បន្ន​នេះ​ថា ដោយសារ​ការ​បញ្ឈប់​ឲ្យ​ធ្វើតេស្ត​រហ័ស គឺ​នៅ​ពេល​មុន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​ភូមិ​ណា​ត្រូវ​ធ្វើការ​បិទ​ភូមិ​នោះដើម្បី​ធ្វើតេស្ត ប៉ុន្តែ​ ឥឡូវ​នេះ​មិន​ធ្វើ​ដូច្នេះ​ទេ តែ​យើង​ដាក់​ទីតាំង​យក​សំណាក​ដោយ​បុគ្គល​ម្នាក់​ៗ ដែល​មានការ​សង្ស័យ​ត្រូវ​ទៅ​យក​សំណាក​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​នៅ​គ្រប់កន្លែង។ ដូច្នេះចរន្តនៃរបររកស៊ីផ្សេងៗ សំរាប់អ្នកដែលប៉ះពាល់ប្រយោល គឺពិតណាស់មិនប៉ះពាល់នោះទេ តើលោកមើលឃើញយ៉ាងណាដែរ?

៤/ សម្តេច​បន្ត​ថា «​យើង​ចាប់ផ្តើម​បើក​ផ្នែក​សេវាកម្ម​បន្ត​ទៀត ដើម្បី​ឈាន​ដល់​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​។​ សាលារៀន​ត្រូវ​តែ​បើក​ឡើង​វិញ ដើម្បី​ឲ្យ​កូនចៅ​បាន​ចូល​រៀន​នេះ​ជា​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​រៀន​រស់​ជាមួយ​កូ​វី​ដ។ ជាកាពិតណាស់យើងឃើញថាចំនួននៃអ្នកចាក់វ៉ាក់សាំងបាន ៨០% លើចំនួនប្រជាជនទូទាំងប្រទេស វាពិតជាកត្តាជំរុញអោយកម្ពុជា ឈានទៅរកគោលដៅបើកប្រទេស អនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ រៀនរស់ជាមួយ Covid-19 ទៅតាមគន្លងប្រក្រតីភាពថ្មី ។ តើលោកមើលឃើញយ៉ាងណាដែរ ពីការវាយតំលៃ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការស្ទាបស្ទង់ដំណើរវិវត្តន៍មួយនេះ? សំរាប់ទស្សនះលោកផ្ទាល់ ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner