Positive Cambodia Ep25: ចក្ខុវិស័យរដ្ឋាភិបាលក្នុងការប្រែខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប៉ូលសេដ្ឋកិច្ច

​រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានជ្រើសរើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ​របស់​ប្រទេស​ចិន ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។

កិច្ចព្រមព្រៀង​រៀបចំ​ផែនការ​មេនេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ និង​ជា​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​​លោក Sima Xiao ប្រធាន UPDIS ​ក្រោម​អធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​តាម​ប្រព័ន្ធ Zoom កាលពី​ថ្ងៃទី​១៨ ខែតុលា​ ឆ្នាំ២០២១។

ផែនការ​មេនេះ​ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​សម្រាប់​អភិវឌ្ឍន៍​ក្រុងព្រះសីហនុ ឱ្យទៅជា​ «​ទីក្រុង Shenzhen ទី​២» ស្របតាម​គោលនយោ​បាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥​។ ការអភិវឌ្ឍ​ផែនការ​មេនេះ​អាច​នឹងត្រូវ​ប្រើពេល​ប្រហែល​ ១៨​ខែ ដោយ​ចែកជា ៤ ​ដំណាក់កាល គឺ​ការប្រមូល​ទិន្នន័យ​ និង​ស្ទង់​ទីតាំង​, ការវាយតម្លៃ និង​ការស្នើសុំ​ ការរៀបចំ​ផែនការមេ​ និង​ការបញ្ចប់​គម្រោង​ផែនការមេ​។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ចក្ខុវិស័យ​ក្នុង​ការប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​ទាក់ទាញ និង​ស្រូបយក​ការវិនិយោគ​ពី​បរទេស ​ដែល​អាច​ក្លាយទៅជា​ «​ក្បាលម៉ាស៊ីន​ស្នូល​» ​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ទស្សនទាន​សម្រាប់​រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ត្រូវបាន​អនុម័ត​ដោយ​លោកនាយក​រដ្ឋមន្ត្រី កាលពី​ឆ្នាំ​ ២០១៩​។ 

សំនួរពិភាក្សា

១/ ជាបឋមមុននឹងនាងខ្ញុំបានចូលទៅកាន់ប្រធានបទ សូមអោយលោកបានមានចំណាប់អារម្មណ៍បន្តិចទៅនឹងសម្រស់ថ្មីរបស់ខេត្តព្រះសីហនុរបស់យើង ?

២/ ជាពត៌មាន រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានជ្រើសរើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់។ តាមរយះការយល់ឃើញរបស់លោក តើការរៀបចំផែនការមេរបស់រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ ក៏ដូចជាការជ្រើសរើសដៃគូរសហការណ៍ចូលរួមនេះ នឹងធ្វើអោយការ​អភិវឌ្ឍខេត្ត​ព្រះសីហនុ មានរូបរាងយ៉ាងណាដែរ​?

៣/ យោងតាម​ទិន្នន័យ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ ចាប់ពី​ឆ្នាំ១៩៩៤ មកដល់​ពាក់កណ្តាល​ឆ្នាំ​២០២០ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត ៤​ពាន់​លាន​ដុល្លា។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ ក្រុមហ៊ុន​ចំនួន២០ បាន​អភិវឌ្ឍន៍​ឆ្នេរ និង​កោះ​ជាមួយ​នឹង​ការវិនិយោគ​ដើមទុន​សរុប​ចំនួន ៣,៩ ​ពាន់​លាន​ដុល្លា។ កាលពី​ឆ្នាំ​២០១៩ ខេត្ត​ទទួលបាន​ទេសចរ​ប្រមាណ២ លាន​នាក់​។ យោងតាម​ទិន្នន័យ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ១៩៩៤ មកដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត ៤ ​ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ចំនួន ២០ បាន​អភិវឌ្ឍ​ឆ្នេរ និង​កោះ​ជាមួយ​នឹង​ការវិនិយោគ​ដើមទុន​សរុប​ចំនួន ៣,៩ ​ពាន់​លាន​ដុល្លារ​។ ដោយឡែក ចាប់ពី​ឆ្នាំ​ ២០០៧ ដល់​ខែកក្កដា ឆ្នាំ​ ២០២០ គម្រោង​វិនិយោគ​ ៨១៩ ត្រូវបាន​អនុម័ត​នៅក្នុង​ខេត្ត​ក្នុង​នោះ​គម្រោង ២១៨ មាន​កម្ពស់​ចាប់ពី ៥ ទៅ​ ៤២ ជាន់​។ កាលពី​ឆ្នាំ​ ២០១៩ ខេត្ត​ទទួលបាន​ទេសចរ​ប្រមាណ ២ លាន​នាក់​៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner