ថៃ​រំពឹង​ការហោះហើរ​ប្រចាំថ្ងៃ​ ​២​៤​០០​០​នាក់​ ​តែ​​កូ​វី​ដ​មិនទាន់​អន់ទេ​

ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​ ​២​៤​០​០​០​ជើង​ ​អាច​នឹង​មាន​ជា​ប្រចាំថ្ងៃ​ ​នៅ​ប្រទេស​ថៃ​ ​សម្រាប់​ខែវិច្ឆិកា​ ​២​០​២​១​នេះ​ ​ជា​ខែដែលថៃ​ចាប់ផ្តើម​ទទួល​ភ្ញៀវ​បរទេស​ឡើងវិញ​នោះ​ ប៉ុន្តែករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃ និងស្លាប់ព្រោះជំងឺនេះ ហាក់មិនទាន់ស្រាកស្រាន្តទេ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារបាងកកប៉ុស្តិ៍ នាថ្ងៃទី៣ វិច្ឆិកានេះ។

​ការ​រំពឹង​ទុក​ពី​ចំនួន​ជើង​ហោះហើរ​បែបនេះ​ ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ចំណត​អាកាសយានដ្ឋាន​ថៃ​ហៅ​កាត់​ថា​ ​A​o​T​ ​ដោយ​គេ​ប៉ាន់ស្មាន​ថា​ ​អ្នកដំណើរ​តាមយន្តហោះ​ ​ប្រមាណ​៧​២​៦​០​០​០​នាក់​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ធ្វើដំណើរ​ ​ទាំង​ជើង​ហោះ​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​នៅ​ប្រទេស​ថៃ​ ​នា​ខែវិច្ឆិកា​នេះ​ ​ឬ​ ​ប្រមាណ​២​៤​២​០​០​​នាក់ក្នុងមួយថ្ងៃ​ ​បន្ទាប់ពី​ប្រទេស​នេះ​បាន​បើកទ្វារ​ឡើងវិញ​នោះ​។​

​ប៉ុន្តែ​បើ​មក​មើល​ករណី​ឆ្លង​ប្រចាំថ្ងៃ​ ​និង​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​វិញ​ ​ហាក់​មិនទាន់​ស្រាកស្រាន្ត​ទេ​ ​ក្នុង​នោះ​ ​ឆ្លង​រាល់ថ្ងៃ​ ​ចន្លោះ​ពី​ ​៧​ទៅ​៨​ពាន់​នាក់​ ​ខណៈ​ស្លាប់​វិញ​ ​ចន្លោះ​ពី​ជាង​៥​០​នាក់​ទៅ​ ​ប្រមាណ ៨​០​នាក់​ក្នុងមួយថ្ងៃ​ៗ។​

​ជាក់ស្តែង​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​៣​ ​វិច្ឆិកា​នេះ​ ​ថៃ​ប្រកាស​ពី​វិជ្ជមាន​ថ្មី​ ​៧​៦​៧​៩​នាក់​ ​និង​ស្លាប់​៥​៦​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner