Black & White Ep 34: ភាពជាគំរូ អ្នកដឹកនាំអ្នកនយោបាយសម្រាប់យុវជនជំនាន់ថ្មី

ដូចយើងដឹងហើយថា យុវជនគឺជាក្រុមមនុស្សដែលមានសក្ដានុពល ក្នុងការចូលរួមចំណែកអភវិឌ្ឍន៍ជាតិ ក៏ដូចជាអ្នកដែលត្រូវស្នងធនធានមរតកមនុស្សរស់។ ជាមួយគ្នានេះដែរ ដើម្បីបានជាធនធានដ៏ល្អសម្រាប់សង្គមជាតិ ភាពជាគំរូរបស់ថ្នាក់ដឹកនាំ និងអ្នកនយោបាយ គឺជាបច្ច័យដ៏សំខាន់ណាស់សម្រាប់យុវជន។ តើភាពជាគំរូបបែបណាខ្លះ? របស់ថ្នាក់ដឹកនាំជាតិ និងអ្នកនយោបាយ ដែលបានជួយដល់យុវជនជំនាន់ថ្មី ក្នុងការបន្ដវេនដ៏សាកសមបំផុត និងដើម្បីបន្ដរក្សាបាននូវថ្នាលសន្ដិភាពជាប់មិនដាច់។

ភាពជាមេដឹកនាំកម្ពុជា ដែលជាគំរូនិងបានបន្សល់ទុកនូវមរតត និងសមិទ្ធិផលជាច្រើន លោកតែងតែមានភក្តីភាពចំពោះជាតិ និងប្រជាជន។ ការលះបង់របស់លោកគឺដើម្បីបុព្វហេតុជាតិខ្មែរ ហើយគ្មានម្តងណាលោករត់ចោលខ្មែរនោះទេ។ របៀនរបបនៃការដឹកនាំរបស់លោក មានភាពភ្លឺស្វាង និងត្រចះ​ត្រវង់ ពិសេសរក្សាបាននូវសន្តិភាពយូរអង្វែង និងមានការអភិវ​ឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើកតម្កើងសុខមាលភាពប្រជាជន និងកិត្យានុភាពជាតិ។ 

សំណួរពិភាក្សា៖

១/ តើលោកវាគ្មិនបានមើលឃើញ និងយល់បែបណាចំពោះយុវជនជំនាន់ចាស់ និងជំនាន់ថ្មី?

២/ តើយើងអាចសិក្សាបានអ្វីខ្លះអំពី បទពិសោធន៍​នៃអ្នកដឹកនាំរបស់យុវជនជំនាន់មុន ដើម្បីយក​ធ្វើ​ជា​មាគាសម្រាប់អ្នកជំនាន់ថ្មី? 

៣/ តើយុវជនជំនាន់ថ្មី គប្បីដើរលើមាគ៌ាបែបណា ដើម្បីរក្សាបាននូវកេរដំណែលជាវិជ្ជមាន សម្រាប់ទទួលបាននូវមាគ៌ាជីវិត និងនយោបាយមួយដ៏ល្អប្រសើរសម្រាប់ជាតិ និងប្រជាជន? 

៤/ តើយុវជនជំនាន់ថ្មី ទទួលបានសិទ្ធិសេរីភាព ពេញបរិបូរក្នុងការការចូលរួមជីវភាពនយោបាយ និងសេរីភាពពេញលេញក្នុងការបញ្ចេញនូវសកម្ម​ភាពគាំទ្រដល់គណបក្សនយោបាយ ដូច្នោះជាឱកាសមាសឱកាសពេជ្រសម្រាប់ខ្លួន ក្នុងការសាងស្ថាបនាជាតិមួយតាមអ្វីដែលគេរំពឹងទុក ប៉ុន្ដែភាពខ្ចីក្នុងការវិភាគ និងការសម្រេចចិត្ដក្នុងការចូលរួមអាចជាដំណោះគ្រោះថ្នាក់ចំពោះជាតិទៅវិញ តើលោកវាគ្មិនមានសារបែបណា ដើម្បីចូររួមចំណែក្នុងការវិភាគទានដល់យុវជន? 

៥/ តើក្នុងភាពជាអ្នកយោបាយ គប្បីប្រើប្រាស់ឥរិយាបទនយោបាយបែបណា ដើម្បីបានភាពជាគំរូដល់យុវជនជំនាន់ថ្មី?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner