Black & White Ep 35: សេរីភាពនៃការទទួលបានព័ត៌មាន និងការប្រើប្រាស់ព័ត៍មានក្នុងផ្លូវត្រឹមត្រូវ

សេរីភាពទទួលព័ត៌មាន គឺជាសេរីភាពមួយដែល​មិនអាចខ្វះបានសម្រាប់ប្រជាជន និងការអភិវឌ្ឍ ព្រោះព័ត៌មានគឺមានសារៈសំខាន់បំផុតចំពោះជាតិជាបច្ច័យនាំទៅរកសន្ដិភាព និងការអភិវឌ្ឍន។ សារព័ត៌មានបានឆ្លុះបញ្ចាំងអំពីទិដ្ឋ​ភាពសង្គម និងបានរួមចំណែកក្នុងការបង្ហាញឧត្ដមភាពជាតិ ទាំងក្នុងនិងក្រៅប្រទេស។ ដូច្នេះ ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាសេរីភាពមួយមិនអាចខ្វះបាន ពិសេសសង្គមប្រជាធិបតេយ្យ។ នៅកម្ពុជាប្រជាជននៅមានកំរិតការយល់ដឹងក្នុងការសម្រេច​ជ្រើសរើសប្រភេទនៃព័ត៌មាន ដែលពួកគាត់សាកសមទទួលយកដើម្បីទៅប្រើប្រាស់ជាប្រយោជន៍ផ្លាល់ខ្លួន ហើយពួកគេខ្លះ​កាន់​តែមាន​កំរិតក្នុងការផលិត និងសម្រេចស្តាប់និងទទួល​យក​ព័ត៌មាន ដែលមានលក្ខណះជាតិនិយម ហើយប្រើប្រាស់មាន​ប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរ។ ការទទួលយកនូវព័ត៌មាន​ប្រឌិត​​និង​ខ្មៅកង្វក់មកដាក់ក្នុងចិត្ត ធ្វើឲ្យសង្គមមានភាពភ័ន​ច្រលំ និងខាតបង់ពិសេសលើយុវជន​ជាសរសរទ្រូងជាតិ។

សំណួរពិភាក្សា៖

១/ តើលោកវាគ្មិនមើលឃើញបែបណា ចំពោះសេរីភាព នៃការទទួលបានព័ត៌មាន នៅកម្ពុជា?

២/ តើប្រជាជនកម្ពុជាក្នុងបច្ចុប្បន្ន បានប្រើប្រាស់សិទ្ធិក្នុងការទទួលបានព័ត៌មានបែបណាខ្លះ ហើយ​តើពួកគេមានលទ្ធភាពគ្រប់គ្រាន់ទេក្នុងការវិនិច្ឆ័យលើព័ត៍មានមានប្រយោជន៍ និងគ្មានប្រយោជន៍? 

៣/ តើព័ត៌មានក្លែងក្លាយ បាននាំនូវផលអវិជ្ជមានបែបណា សម្រាប់សង្គមជាតិ? ហេតុអ្វីមានអ្នក​ផលិត​​ព័ត៍មានបែបនេះនៅតែបន្តធ្វើរហូតមក? ​តើក្នុងគោលបំណងអ្វី?

៤/ តើអ្វីទៅជាព័ត៍មានត្រឹមត្រូវ? តើការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងសុក្រិតភាព បាននាំមកនូវផលប្រយោជន៍អ្វីខ្លះចំពោះជាតិ? តើហេតុ​​អ្វី​ព័ត៍មានទាំងនេះ មិនស៊ូវមានការចាប់​អារម្មណ៍​ពីសាធារណៈជនទៅវិញ?

៥/ ក្នុងបច្ចុប្បន្នភាព កម្ពុជាមានបណ្ដាញសង្គមច្រើនដែលបានផ្សព្វផ្សាយព័ត៌មាន។ ដូច្នេះ ពាក្យចចាមអារ៉ាមឬព័ត៌មានដែលគ្មានមូលដ្ឋាន ក៏មានច្រើនដែរ តើប្រជាជនគប្បីជ្រើសរើសការស្វ័យសម្រេចចិត្ដបែបណាចំពោះការព័ត៌មានទាំងនោះ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner