Black & White Ep 36: ការចោទប្រកាន់របស់កាសែត The Guardian និងសម រង្ស៊ី ថាសម្តេច មានសញ្ជាតិពីរ

ក្នុងរយៈកាលកន្លងទៅថ្មីៗនេះ (ថ្ងៃ ០៣ តុលា ២០២១ នេះ ) កាសែតដែលមានប្រភពមកពីចក្រភពអង់គ្លេស បានផ្សាយខុសពីការពិតថា រដ្ឋបុរសសន្ដិភាព សម្ដេចតេជោ ហ៊ុនសែន នៃកម្ពុជា ទិញសញ្ញាតិសាយប្រឹស។ ព្រឹត្ដិការណ៍នេះបានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបណ្ដាអ្នកវិភាគ សង្គមស៊ីវិល ជាពិសេសអ្នកអត្ថាធិប្បាយក្នុងនឹងក្រៅប្រទេស។

ក្នុងនោះខាងអតីតបក្សប្រឆាំង ក៏បានយកមកធ្វើជាប្រធានបទវាយប្រហារដែរ ចំពោះអ្វីដែលកាសែតនេះផ្សាយ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កាសែតដដែលនេះ ក៏បានកែសម្រួលឡើងវិញ នូវកំហុសឆ្គងរបស់ខ្លួន ចំពោះការចោទប្រកាន់ថា សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជា ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនសាយប្រឹស។ការប្រើប្រាស់កាសែតបរទេស ហើយប្រឌិតរឿងខ្មៅកង្វក់ដែល​ធ្វើឲ្យប៉ះពាល់កិត្តិយស សម្តេច តេជោ មិនមែនជារឿងថ្មី ដែល​លោកសម រង្ស៊ី បានធ្វើទេ។ តុលការបារាំងធ្លាប់បានចេញ​សាល​ក្រមឈ្នះជូន សម្តេច តេជោ បានឈ្នះក្តីម្តងហើយ កាលពី​ច្រើន​ឆ្នាំ​មុន។ ចេទនា លោកសម រង្ស៊ី ដោយមើលមិន​ឃើញពីលទ្ធភាព​យកឈ្នះក្នុងសមរភូមិនយោបាយ គាត់បាន​ធ្វើរឿងអកុសល និង​ថោក​ទាបជាច្រើនរឿង ដើម្បីតែបំផ្លាញ​កិត្តិយស សម្តេច ប៉ុន្តែទូក​មិនទាន់ដល់ច្រាំងផង ត្រូវជ្រុះច្រវារ ក្នុងទឹក ខូចកិត្តិយសខ្លួនឯង ដោយសារតែប្រជាជនកម្ពុជាបាន​ស្គាល់ពី​ចរិកពិតនៃមនុស្សធ្វើ ដើម្បីបំផ្លាញ សម្តេច ជាតិខ្មែរ និងមាតុភូមិជាទីស្នេហាខ្លួនឯង។ 

សំណួរពិភាក្សា

១. ខ្ញុំសូមគោរពអញ្ជើញលោកវាគ្មិនមានចំណាប់អារម្មណ៍ ចំពោះកាសែត ឌឹកាឌៀន (The Guardiance)?

២. តើការផ្សាយរបស់ ឌឹកាឌៀន វាបានធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះ ចំពោះថ្នាក់ដឹកនាំកម្ពុជា និងប្រទេសសាយប្រឹស? 

៣. តើលោកមើលឃើញបែបណា ចំពោះការអត្ថាធិប្បាយ របស់អ្នកវិភាគ? 

៥. ជាពិសេសតើការឆ្លៀតចាប់យកព្រឹត្ដិការណ៍នេះ មកវាយប្រហារ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី អំពីសំណាក់អតីតបក្សប្រឆាំង វាបាននាំមកនូវ ផលប្រយោជន៍បែបណា? ឬក៏គ្មានទេ?

* បែកធ្លាយព័ត៌មានសម្ងាត់ ដែលលាតត្រដាងដោយក្រុមស៊ើបអង្កេតអន្តរជាតិ ហៅ “The Pandora Papers”

៦.ទីបំផុតទៅ អ្វីដែល​លោកសមរង្ស៊ីបានលើកឡើងវាបានផ្ដល់នូវភាពអាម៉ាស់មួយព្រោះភាពមិនពិត តើក្នុងសមភាពនេះលោកវាគ្មិនយល់បែបណា?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner