កម្ពុជានៅសល់អ្នកឆ្លងកូវីដ១៩ចំនួន៣ពាន់៦៧៦នាក់ (Video Inside)

តួលេខអ្នកឆ្លងកូវីដ-១៩និងកំពុងស្ថិតក្នុងការព្យាបាល នៅសល់ចំនួន៣ពាន់៦៧៦នាក់ ក្រោយការជាសះស្បើយ ចំនួន៩៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកជាសះស្បើយក្នុងមួយថ្ងៃៗ ត្រូវគេឃើញថា មានចំនួនច្រើនជាងអ្នកឆ្លង ក្នុងរយៈពេលច្រើនថ្ងៃបន្តបន្ទាប់មកនេះ។ កាលពីម្សិលមិញ តួលេខអ្នកព្យាបាលជា សះស្បើយមានចំនួន១១៥នាក់ខណៈអ្នកឆ្លងមាន៨៩នាក។ ចំណែកនៅថ្ងៃទី៣វិច្ឆិកានេះ តួលេខឆ្លងមាន៨៥ នាក់ខណៈតួលេខអ្នកព្យាបាលជាសះស្បើយមានចំនួន៩៤នាក់។ គិតត្រឹមថ្ងៃទី៣វិច្ឆិកានេះ, តួលេខអ្នកឆ្លងកូវីដ ១៩ដែលកំពុងស្ថិតក្នុងការព្យាបាល នៅសល់តែចំនួន៣ពាន់៦៧៦នាក់។

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨៥ករណីដែលថយចុះ៤ករណីថែមទៀត បើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៧៦ករណីជាការឆ្លងចូលក្នុងសហគមន៍ និង៩ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៩ករណី ប៉ុន្តែតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៥ករណី។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍ សហ គមន៍២០កុម្ភៈ រយៈពេល២៥៥ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៩ម៉ឺន៩ពាន់ ១៣៣ករណី ។

កម្ពុជាគិតត្រឹម ថ្ងៃទី៣ ខែវិច្ឆិកា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន៨ពាន់៧៨៧ករណី, ចំណែកការ ព្យាបាលជាសះ ស្បើយសរុបមានចំនួន១១ម៉ឺន៥ពាន់១១១នាក់។ កម្ពុជានៅសល់ចំនួនអ្នកឆ្លងកូវីដ១៩ តែចំនួន ៣ពាន់៦៧៦ នាក់ទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner