តួលេខអ្នកស្លាប់ដោយសារការមិនចាក់វ៉ាក់សាំងកូវីដ១៩នៅតែខ្ពស់ (Video Inside)

ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ មានចំនួនសរុប៧នាក់នៅថ្ងៃពុធនេះ ក្នុងនោះអ្នកស្លាប់ដោយសារមិនទាន់ បានចាក់វ៉ាក់សាំងមានច្រើនដល់៥នាក់។ អ្នកស្លាប់ដោយសារមិនបានចាក់ថ្នាំបង្កាកូវីដ១៩ ត្រូវគេរកឃើញមាន តួលេខខ្ពស់គួរឲ្យកត់សម្គាល់។ គិតត្រឹមរយៈពេល១៦ថ្ងៃជាបន្តបន្ទាប់មកនេះ ក្នុងចំណោមអ្នកស្លាប់ ១៣៧នាក់ ដោយសារឆ្លងកូវីដ១៩ គឺមានចំនួន៩៤នាក់ ដែលជាអ្នកមិនបានចាក់វ៉ាក់សាំង។

តួលេខមនុស្សស្លាប់ដោយសារ ឆ្លងកូវីដ-១៩ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់២ពាន់៨០៧នាក់ហើយ ក្នុងនោះភាគច្រើនគឺជាអ្នកដែលមិន បានចាក់វ៉ាក់សាំងបង្កាកូវីដ១៩។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១វិច្ឆិកា បានថ្លែងថា ចំនួនមនុស្ស ឆ្លងកូវីដ១៩ដែលកំពុងស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមានចំនួនច្រើនជាង១ពាន់១០០នាក់នាពេល នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner