២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន៥ម៉ឺន៥ពាន់៣៤៦ (Video Inside)

មនុស្សវ័យ១៨ឆ្នាំឡើង បានបន្តទទួលការចាក់វ៉ាក់សាំងបន្ថែមទៀត បើទោះបីជាផែនការដាក់ចេញការចាក់លើ មនុស្សចំនួន១០លាននាក់ បានគ្រប់តាមផែនការណ៍រួចមកហើយនោះក៏ដោយ។ សេចក្តីរាយការណ៍២៤ម៉ោង ចុងក្រោយនេះ បានបញ្ជាក់ថាតួលេខចាក់វ៉ាក់សាំងលើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន១ម៉ឺន ១ពាន់៤២១នាក់ហើយ ។ យោងតាមក្រសួងសុខាភិបាលប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៥ម៉ឺន៥ពាន់៣៤៦នាក់ ។

តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិ កា បានកើនដល់១៣លាន៨សែន១ពាន់៩៧១នាក់។ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ១៣លាន ៩ម៉ឺន៧ពាន់២៧៩នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់ ១៧ឆ្នាំ មានចំនួន១លាន៧សែន៩ម៉ឺន ១ពាន់៩៦នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំ មានចំនួន១លាន៩សែន៣ម៉ឺន១ពាន់១៣៦នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន៦ម៉ឺន៨ពាន់៣១៦នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិត មកដល់ថ្ងៃទី០៣ វិច្ឆិកា បានចំនួន ១លាន៩សែន៨ពាន់៤៣នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើន ប្រមាណ ៨៦,២៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner