រុស្ស៊ីគាំទ្រទេសចរណ៍វ៉ាក់សាំងកម្ពុជា (Video Inside)

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថាប្រទេសរុស្ស៊ីបានគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា។ ប្រសាសន៍ថ្លែងរបស់លោករដ្ឋមន្ត្រីថោងខុន បានធ្វើឡើងក្នុងឳកាសជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត រុស្សីលោក អាណាតូលី បូរ៉ូវិក កាលពីថ្ងៃទី២វិច្ឆិកា ដែលឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានថ្លែងសន្យាថានឹងជួយរៀប ចំឲ្យមានទេសចរណ៍រុស្ស៊ីធ្វើដំណើរមកលេងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជានៅជាមួយនឹងការប្រកាស បើកប្រទេសរបស់ខ្លួនសាឡើងវិញ នៅបានរៀបចំបើកតំបន់គោលដៅសុវត្ថិភាពមួយចំនួនដូចជា ក្រុងព្រះសី ហនុ, កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ហើយតំបន់សៀមរាបអង្គរ នឹងគ្រោងបើកក្នុងអំឡុងខែមករា ឆ្នាំ២០២២ ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក អាណាតូលី បូរ៉ូវិក បានបង្ហាញនូវការ

ពេញចិត្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាពិសេសការស្ដារវិស័យទេសចរណ៍ រួមមានដូចជា៖ ផែនការស្ដារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។

ក្នុងកិច្ចពិភាក្សាគ្នាកាលពីម្សិលមិញ រដ្ឋមន្ត្រីទេសចរណ៍លោកថោងខុននិងឯកអគ្គរដ្ឋទូតរុស្ស៊ី បានឯកភាព គ្នា លើច្រើនចំណុចនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner