ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ បានប្រកាសបើកជើងហោះហើរសាឡើងវិញ (Video Inside)

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ បានប្រកាសបើកជើងហោះហើរសាឡើងវិញពីទីក្រុងម៉ានីល មក កាន់ប្រទេសកម្ពុជា។ យោងតាមការប្រកាសរបស់ក្រុមហ៊ុនCambodia Airport ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន អ៊ែរឡាញ នឹងដំណើរការជើងហោះហើរត្រង់រវាងពីទីក្រុងម៉ានីលនិងរាជធានីភ្នំពេញសាឡើងវិញនៅថ្ងៃទី ៣និង៤ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

សេចក្តីប្រកាសបញ្ជាក់ថានៅថ្ងៃទី៣ធ្នូ នឹងមានសម្ពោធការហោះហើរពី ក្រុងម៉ានីលមកភ្នំពេញ និងនៅថ្ងៃទី៤ធ្នូ នឹងសម្ពោធជើងហោះហើរពីភ្នំពេញទៅក្រុងម៉ានីលវិញ។ យោងតាម ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនដ៏ដែល ការកក់សំបុត្រយន្តហោះធ្វើដំណើរចុះឡើងត្រូវ​បានដំណើរការវិញ ហើយ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Cambodia Airport ក្រៅពីបើកដំណើរការសាឡើងវិញរវាង ជើងហោះហើរពីកម្ពុជាទៅហ្វីលីពីន, ជើងយន្តហោះរវាងពីភ្នំពេញទៅបាងកកនៃប្រទេសថៃ នឹងត្រូវចាប់ផ្តើម បើកដំណើរការឡើងវិញដោយក្រុមហ៊ុនអាកាសចរឡានម៉ី Airline ចាប់ពីថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២១ផងដែរ។ កម្ពុជាបានប្រកាសបើកប្រទេសសាឡើងវិញកាលពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner