កម្ពុជាអនុញ្ញាតប្រើប្រាស់ឳសថលេបអាមេរិកម៉ូលនូភីរ៉ាវៀ (Video Inside)

ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថ Molnupiravir ផលិតដោយក្រុមហ៊ុនក្នុងសហរដ្ឋអា មេរិក ដើម្បីព្យាបាលជំងឺកូវីដ១៩ ក្នុងលក្ខខណ្ឌបន្ទាន់។ ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជា បានប្រកាសត្រៀមបម្រុងការទិញថ្នាំលេបបង្កាកូវីដ១៩ជាច្រើនមកពីក្រៅប្រទេសក្នុងពេលដែល មាន ការប្រកាសបើកប្រទេសសាឡើងវិញកាលពីថ្ងៃទី១វិច្ឆិកា។ ឱសថ Molnupiravir បានផលិតឡើងដោយក្រុមហ៊ុន ឳសថដ៏ធំមួយឈ្មោះ Merck ដែលមានទីតាំងក្នុងរដ្ឋញូជឺស៊ី។ ឳសថនេះ ត្រូវបានគេផលិត ដើម្បីសម្រាប់ព្យា បាលកូវីក្នុងប្រយោជន៍ជួយរារាំងកាត់បន្ថយមនុស្សចូលពេទ្យ ឬស្លាប់ដោយសារកូវីដ១៩។

ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកានេះ បានបញ្ជាក់ថាឱសថ Molnupiravir គឺជាប្រភេទឱសថគ្រាប់លេបប្រើប្រាស់មានសុវត្ថិ ភាពនិងប្រសិទ្ធខ្ពស់សម្រាប់ព្យាបាលជម្ងឺកូវីដ១៩។ យោងតាមក្រសួងសុខាភិបាលដដែល, លក្ខខណ្ឌនៃការប្រើ ប្រាស់ឱសថ Molnupiravirនេះ គឺប្រើ តែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាន និងជាជម្រើសនៃការ ព្យាបាលដែលស្ថិតក្រោមការស្រាវជ្រាវ និងវាយតម្លៃ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner