ក្រសួងអប់រំយល់ព្រមឲ្យសិស្សប្រើបណ្ណចាក់វ៉ាក់សាំងចម្លង (Video Inside)

ក្រសួងអប់រំ នៅថ្ងៃនេះ បានយល់ព្រមឲ្យសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងនូវច្បាប់ចម្លងលើកលែងតែថ្ងៃដំបូង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីម្សិលមិញ បានស្នើឲ្យក្រសួងអប់រំពិចារណាការរៀបចំប្រើប្រាស់បណ្ណ ចាក់វ៉ាក់សាំងច្បាប់ចម្លង ដើម្បីចៀសវាងការខូចខាតនិងបាត់បង់បណ្ណច្បាប់ដើម។

ការបាត់បង់ឬខូចខាតបណ្ណ ច្បាប់ដើមនៃកាតចាក់វ៉ាក់សាំង នឹងបង្កការលំបាកដល់សិស្សក្នុងពេលដែលសម័យរៀនរស់នៅក្នុងបរិបទកូវីដ ១៩ តម្រូវការបង្ហាញបណ្ណចាក់វ៉ាក់សាំងស្ទើរគ្រប់ពេលវេលា។ យោងតាមក្រសួងអប់រំថ្ងៃទី៣វិច្ឆិកា ក្រសួងបាន បញ្ជាក់ថាដោយសង្កេតឃើញថានៅតាមគ្រឹះស្ថានសិក្សាមួយចំនួនបានតម្រូវឲ្យសិស្សានុសិស្សដាក់តាមខ្លួននូវ បណ្ណចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ជាពិសេសកុមារតូចៗដែលមិនទាន់ចេះថែទាំងបណ្ណ ជាហេតុបណ្តាលឲ្យ ខូចខាតឬបាត់បង់បណ្ណ។ ក្រសួងអប់រំស្នើគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់ សាំងរបស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។

លិខិតរបស់ក្រសួងបានបន្តថា នៅថ្ងៃបន្តបន្ទាប់ គេមិនចាំបាច់ត្រួតពិនិត្យឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណ ចាក់វ៉ាក់សាំងទៀតទេ លើកលែងតែករណីចាំបាច់។ សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លងជាការស្រេច។ ក្រ សួងបានណែនាំគ្រឹះស្ថានសិក្សាត្រូវណែនាំដល់សិស្សានុសិស្សឲ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឲ្យបានត្រឹម ត្រូវ នៅតាមគេហស្ថានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner