ការប្រឡងបាក់ឌុបនឹងលើកពេលទៅដើមឆ្នាំក្រោយ (Video Inside)

ការប្រឡងបាក់ឌុប នឹងត្រូវលើកពេលពីខែធ្នូ ទៅដើមឆ្នាំ២០២២វិញដើម្បីទុកពេលឲ្យសិស្សមានពេលច្រើនក្នុង ការត្រៀមរៀបចំខ្លួនក្នុងការប្រឡង។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃទី១វិច្ឆិកា បានប្រាប់សិស្សដែល ត្រៀមប្រឡងបាក់ឌុបនិងឌីប្លូម ត្រូវត្រៀមខ្លួនរៀបចំការប្រឡង ខណៈដែលសិស្សខ្លះ បានស្នើសុំរកការជាប់ ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ប្រឡងដូចកាលពីឆ្នាំ២០២០កន្លងមក។

សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ ជុំវិញករណីសិស្សដែលជាទំពាំងស្នងឫស្សី ត្រូវដុសខាត់នូវចំណេះដឹងរបស់ខ្លួនដើម្បីការនាំប្រទេសជាតិឆ្ពោះ ទៅរកការអភិវឌ្ឍន៍។ យោងតាមកាលបរិច្ឆេទ្ធ, ថ្ងៃប្រឡងបាក់ឌុបមុននេះ ត្រូវគេកំណត់ធ្វើនៅថ្ងៃទី៦ខែធ្នូ, ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងអប់រំលោកហង់ជួនណារ៉ុន ត្រូវបានសារព័ត៌មានក្នុងស្រុក បានដកស្រង់ប្រសាសន៍ ដែលបាន ថ្លែងថា ការប្រឡងនេះ នឹងត្រូវលើកពេលទៅដើមឆ្នាំ២០២២ ដោយការទុកពេលឲ្យសិស្សអាចមានពេលវេលា ច្រើនដើម្បីការត្រៀមខ្លួនប្រឡង។ មិនមានសេចក្តីរាយការណ៍ថាការលើកពេលនោះ នឹងត្រូវធ្វើនៅថ្ងៃណាឡើយ ក្នុងដើមឆ្នាំ២០២២នោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner