អ្នកប្រដាល់រហ័សនាម លោកមេទ័ព សូត្រ ប៊ុនធី និយាយថា ប៉ះ អេលីត សុខហុច វាយកាចនឹងកាចទៅវិញដូចគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកប្រដាល់រហ័សនាម លោកមេទ័ព សូត្រ ប៊ុនធី និយាយថា ប៉ះ អេលីត សុខហុច វាយកាចនឹងកាចទៅវិញដូចគ្នា

អ្នកប្រដាល់រហ័សនាម លោកមេទ័ព សូត្រ ប៊ុនធី និយាយថា ប៉ះ អេលីត សុខហុច វាយកាចនឹងកាចទៅវិញដូចគ្នា

អ្នកប្រដាល់គុនខ្មែរដែលអ្នកគាំទ្រដាក់រហ័សនាមថា លោក មេទ័ព សូត្រ ប៊ុនធី នៅថ្ងៃអាទិត្យ ទី៧ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវប៉ះ អ្នកប្រដាល់ចាស់វស្សា អេលីត សុខហុច ដែលជាការជួបគ្នាលើកទី៤ ។


សូត្រ ប៊ុនធី បានឲ្យដឹងថា ការប៉ះគ្នា៣ជាមួយ អេលីត សុខហុច កន្លងមក គឺលទ្ធផលឈ្នះមួយនិងចាញ់ពីរលើក ហើយការជួបគ្នាលើកទី៤នេះ គឺការប្រកួតដែលកំណត់វាយតែ២ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមានតែ៧នាទីគត់។
សូត្រ ប៊ុនធី បញ្ជាក់ទៀតថា អេលីត សុខហុច ជាកីឡាករជើងចាស់ និងជាកីឡាករប្រកួតស៊ូខ្លាំងណាស់ ហើយថែមទាំងល្អទាត់ទៀត ដូច្នោះការជួបលើកទី៤នេះ ពិតជាតានតឹងខ្លាំងសម្រាប់ការយកឈ្នះ។


សូត្រ ប៊ុនធី អះអាងថា ការប៉ះគ្នាលើកទី៤នេះ ការប្រកួតមានតែ២ទឹកទេ បើអេលីត សុខហុច វាយចេញកាចនោះ គេនឹងវាយកាចដូចគ្នា ព្រោះជាទម្លាប់ពេលប៉ះដៃគូវាយស្លូត គេពិបាកវាយជាមួយខ្លាំងណាស់ ដោយអាណិតដៃគូ ប៉ុន្តែសម្រាប់ជំនួបនេះ គេគិតថា អេលីត សុខហុច នឹងវាយកាច បើវាយកាចដូចគ្នាវាពិតជាកក្រើកនៅថ្ងៃអាទិត្យនេះជាក់ជាមិនខាន។


សូមបញ្ជាក់ថា ដៃគូសូត្រ ប៊ុនធី អេលីត សុខហុច ជាជើងខ្លាំងជួមុខមួយរូបក្នុងប្រដាល់គុនខ្មែរលើប្រភេទទម្ងន់៦៣គីឡូក្រាមកន្លះ ប៉ុន្តែ ដោយសាតែរបួសបាក់ជើងអំឡុងពេលប្រកួតជាមួយកីឡាករឡុង សំណាង ធ្វើឲ្យអេលីត សុខហុច ផ្អាកពីការប្រកួតជាងមួយឆ្នាំមកហើយ៕ អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី

លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា