វៀតណាមដាក់ឲ្យដំណើររថភ្លើងក្រោមដី លើកដំបូង

រថភ្លើងក្រោមដីពី Cat Linh ទៅ Ha Dong ស្ថិតនៅក្នុងក្រុងហាណូយ ប្រទេសវៀតណាមបានចាប់ផ្តើមដំណើរហើយ នាថ្ងៃទី៦ វិច្ឆិកានេះ ពោលគឺបន្ទាប់ពីចំណាយពេលសាងសង់ ១០ឆ្នាំ នេះបើតាមទីភ្នាក់ងារព័ត៌មាន VNexpress។

អភិបាលរងក្រុងហាណូយ Duong Duc Tuan ថា សេវាកម្ម​លើកដំបូងនៅវៀតណាមមួយនេះ នឹងជួយបង្កើនសេវាកម្មដឹកជញ្ជូនសម្រាប់អ្នកដំណើរ ជាមួយនឹងគម្រោងដំណើរការ៩ ផ្លូវរថទៀតនោះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

ជើងរថភ្លើងក្រោមដី ទី១នេះបានចាកចេញពីស្ថានីយ៍ Cat Linh ក្នុងទីប្រជុំជន Dong Da នៅវេលាម៉ោង៧៖៤០ព្រឹក ទៅកាន់ស្ថានីយ៍ Yen Nghia ស្ថិតនៅសង្កាត់ Ha Dong។ ដំណើរលើចម្ងាយផ្លូវ ១៣គីឡូម៉ែត្រនេះនឹងត្រូវចំណាយពេល២៣នាទី បន្ទាប់ពីឈប់នៅគ្រប់១២ស្ថានីយ៍។

សម្រាប់តម្លៃវិញ គឺអត់គិតថ្លៃ ១៥ថ្ងៃដំបូង ប៉ុន្តែ បន្ទាប់ពីនេះ សំបុត្រមួយតម្លៃពី ៨០០០ទៅ១៥០០០ដុង ឬ ពី ០.៣៥ ទៅ០.៦៦ដុល្លារអាមេរិក ហើយក៏មានតម្លៃប្រចាំខែដែរ ពី១០ម៉ឺនទៅ២០ម៉ឺនដុង។

ហាណូយដែលជាទីក្រុងមានចំនួនប្រជាជន ៨.៣លាននាក់ កំពុងជួបបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក្នុងម៉ោង Rush ដោយសារតែចំនួនច្រើននៃម៉ូតូនិងរថយន្ត៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner