អ្នកនាំពាក្យក្រសួងអប់រំ៖ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានមណ្ឌលប្រឡង២០៥ និង បេក្ខជនសរុប១១៥១៣៩នាក់

រាជធានីភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះមានមណ្ឌលប្រឡងសរុបចំនួន ២០៥នាក់ បន្ទប់ប្រឡងចំនួន៤៦៥១នាក់និងមានបេក្ខជនប្រឡបសរុប១១៥១៣៩នាក់។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

     ថ្លែប្រាប់ AMS នៅព្រលប់ថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ ២០២១  ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថាចំពោះក្រសួងបានសម្រេចរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបានធៀបនឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃ ១០ មករា ២០២២។

ឯកឧត្តមបានបញ្ជាក់ជុំវិញបញ្ហានេះថា”ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព”។

 សូមរំលឹកថានាថ្មីៗមកនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជុំវិញបញ្ហាការពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបក្នុងឆ្នាំនេះ ២០២០-២០២១នេះដែរថាគឺ ដើម្បីឲ្យសិស្សានុសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀនសម្រាប់ប្រឡង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner