ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​នៅ​ថៃ​ ​ធ្លាក់ចុះ​គួរសម​

ចំនួន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ថៃ​ ​បាន​ធ្លាក់ចុះ​គួរសម​ ​បើ​ធៀប​នឹង​រយៈពេល​កន្លងមក​។​

​ជាក់ស្តែង​ នាព្រឹកថ្ងៃទី៨ វិច្ឆិកា ២០២១នេះ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​ ​ត្រឹម​៣​៩​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ហើយ​បើ​ធៀប​នឹង​ពេលកន្លងមក​ ​ស្លាប់​ប្រចាំថ្ងៃ​ចន្លោះ​ពី​ជាង​៥​០​នាក់ ​ទៅ​ប្រមាណ​៨​០​នាក់​នោះ​។​ ​ចំនួន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​សរុប​នៅ​ប្រទេស​ថៃ​ ​មាន​១​៩​៧​០​៣​នាក់​ហើយ​។​

​ថៃ​ក៏​ប្រកាស​ពី​វិជ្ជមាន​ថ្មី​ ​ចំនួន​៧​៥​៩​២​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ធ្វើឲ្យ​អ្នក​កើត​កូ​វី​ដ​សរុប​ក្នុង​ប្រទេស​កើន​ដល់​ ​១​,​៩​៧​៥​,​៥​៩​១​នាក់​ហើយ​ ​ជាសះស្បើយ​សរុប​ ​១​,​៨​៥​៧​,​៤​៦​៣​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner