ឆ្មាដាវមានវត្តមាន នៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ ឆ្មាដាវមានឈ្មោះជាភាសាអង់គ្លេសហៅថា Leopard Cat មានសម្បុរលឿង-ត្នោត លាយរោមអុចៗពណ៌ខ្មៅ ហើយវារស់នៅស្ទើរគ្រប់ប្រភេទព្រៃ និងព្រៃឈើដាំ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម សាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានដែលបានចែករំលែកព័ត៌មានទាក់ទងទៅនឹងប្រភេទសត្វឆ្មាដាវនេះបានឱ្យដឹងថា ឆ្មាដាវវាជាសត្វដែលមិនកាចសាហាវចំពោះមនុស្ស និងពូកែហែលទឹកណាស់។ គេសង្កេតឃើញថាឆ្មាដាវមានវត្តមាននៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ និងចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner