Black & White Ep 38: អង្គការគម្រោងយុត្តិធម៌ពិភពលោក និងរបាយការណ៍ស្តីពីសន្ទស្សន៍និតិរដ្ឋកម្ពុជា

​អត្ថបទយោង និងខ្លឹមសារសង្ខេបថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អង្គការគម្រោងយុត្ដិធម៌ពិភពលោកហៅកាត់ថា (WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានចាត់ចំណាច់ថ្នាក់នីតិរដ្ឋនៅកម្ពុជាក្នុងកម្រិតទាបមួយដែលហាក់ដូចជាមិនសមហេតុ មិនសមផល ខណៈអង្គការនេះបានដាក់កម្ពុជាក្នុងលេងរៀងទី១៣៨ ក្នុងចំណោមប្រទេស១៣៩។ ប៉ុន្ដែអ្វីដែលកត់សម្គាល់ និងគួរឲ្យពិភាល់នោះ គឺក្នុងចំណោមនោះ ប្រទេសផ្សេងៗទៀតដូចជា អាហ្វហ្គាសនីស្ថាន មីយ៉ានម៉ា (Myanmar) ឬភូមា ដែលបាននឹងកំពុងមានសង្គ្រាមស៊ីវិលក្នុងស្រុក បែរជាទទួលចំណាត់ថ្នាក់នីតិរដ្ឋ ក្នុងលេខរៀងទី១២៨ នៅលើកម្ពុជា។ តើវាមានហេតុផលផ្ទុយពីនេះបែបណាដែរ? យើងនឹងបន្ដរកិច្ចពិភាក្សានេះ ក្នុងការចោទសួរដេញដោល ជាមួយវាគ្មិនប្រចាំកម្មវិធីរបស់យើងដូចតទៅនេះ។

សំនួរពិភាក្សា

១/ ជាបឋម សូមសួរថា តើអ្វីជាអង្គការគម្រោងយុត្ដិធម៌ពិភាពលោក (WJP) ហើយលោកបានយល់ដឹងអ្វីខ្លះពីអង្គការនេះ? 

២/ អង្គការនេះបានចាត់ចំណាច់ថ្នាក់នីតិរដ្ឋនៅកម្ពុជាក្នុងលេងរៀងទី១៣៨ ក្នុងចំណោមប្រទេស១៣៩ តើអ្វីជាសូចនាករនៃរបាយ​ការណ៍នេះ? តើគេមានអ្វីខ្លះសម្រាប់វាស់វែងពីសុក្រិតភាព?

៣/ តើរបាយ​ការណ៍ ស្តី​ពី​សន្ទ​ស្សន៍​នីតិ​រដ្ឋ​ប្រចាំឆ្នាំ​២០២១​របស់ WJP នាំមកនូវផលប៉ះពាល់អ្វីខ្លះចំពោះកម្ពុជាយើង?

៤/ ក្រោយពីការចេញផ្សាយរបាយការណ៍នេះឡើង ចរន្ដការវិភាគ និងអត្ថាធិប្បាយមានច្រើន ពិសេសផ្នែកនយោបាយ ចំពោះលោកវាគ្មិនយល់បែបណាដែរ?

៥/ ​អនុសាសន៍របស់លោកវាគ្មិន ចំពោះអ្វីដែលអង្គការគម្រោងយុត្ដិធម៌ពិភាពលោកបានចេញផ្សាយ និងការឆ្លើយតប​ចំពោះ​របាយការណ៍ ពិសេសចេតនាលាក់បាំងរបស់គេ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner