Black & White Ep 39: កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងការចោទប្រកាន់ថាមិនបានអនុវត្តន៍តាម

កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជា​ គឺជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំងប្រាំរបស់ពិភព​លោក​ រួមមាន ចិន សហភាពសូវៀត អាមេរិក បារាំង និងអង់​គ្លេស ក្នុងការបញ្ចប់សង្រ្គាមនិងជម្លោះនៅកម្ពុជា។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលចែកជា ៩ភាគ និង៥ ឧបសម្ពន្ធ័ ក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យបណ្តោះអាសន្ន រួមមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ UNTAC) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានភាគីខ្មែរទាំងបួន (SNC) ក្រោយចុះហត្ថលេខា ២៣តុលា១៩៩១។

កិច្ចព្រមព្រៀងទាក់ទងសំខាន់ទៅនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ឯកភាពជាតិកម្ពុជា មាន៨មាត្រា ដែលត្រូវធានាដោយរដ្ឋាភិបាលខ្មែរក្រោយការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ឆ្នាំ១៩៩៣ នូវការការពារអោយបានពេញលេញនិងនិរន្តតាមមាត្រាទី១ ដែលមាន៧ចំនុច។ សេចក្តីថ្លែងការណ៍ ស្តីពីការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញដែលសរសេរលំអិត ១៣ចំនុច អំពីយុទ្ធសាស្ត្រនៃការអភិរក្ស និងអភិវឌ្ឍន៍ ប្រជាជាតិនិងប្រជាជនខ្មែរ ដោយធានាការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន និងការមិនអោយមានការរំលោភដល់ អធិបតេយ្យជាតិខ្មែរជាដាច់ខាតផងនោះ។ 

សំនួរពិភាក្សា

១. តើឆ្នាំនេះជាខួបលើកទីប៉ុន្មានហើយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហើយរយះពេលជា​ច្រើន​​ឆ្នាំមកនេះ តើលោកមានការកត់សំគាល់បែបណា?

២. ការមានលើកឡើងថា កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជា​​៖ គឺជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំងប្រាំរបស់ពិភព​លោក ក្នុងការបញ្ចប់សង្រ្គាមរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលយកទឹកដីខ្មែរ តើលោកយល់យ៉ាងណា?

៣. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យបណ្តោះអាសន្នរួមមាន អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលមានភាគីខ្មែរទាំងបួន (SNC) ។ តើលោកមើលឃើញ​ការអនុវត្ត​កន្លងទៅយ៉ាងណាដែរ?

៤. កិច្ចព្រមព្រៀងដែលទាក់ទិនទៅនឹង អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រិតភាព ឯកភាពជាតិកម្ពុជា ដែលត្រូវធានាដោយរដ្ឋាភិបាលខ្មែរក្រោយការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ១៩៩៣។ ចំពោះបញ្ហានេះ តើលោកយលើឃើញបែបណាដែរកន្លងមក?

៥. សេចក្តីថ្លែងការណ៍ស្តីពីការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ អំពីយុទ្ធសាស្ត្រនៃការអភិរក្សនិងអភិវឌ្ឍន៍ ប្រជាជាតិនិងប្រជាជនខ្មែរ ដោយធានាការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន និងការមិនអោយមានការរំលោភដល់ អធិបតេយ្យជាតិខ្មែរ តើបច្ចុប្បន្ននេះ ទទួលបានលទ្ធផលបែបណា?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner