Black & White Ep40: សូចនាករសន្ដិភាពនៅកម្ពុជា សេចក្តីសុខផ្លូវកាយ និងចិត្ត ព្រមទាំងជីវិតក្សេមក្សាន្ត



ហេតុអ្វីដែលត្រូវលើកម្ដងហើយម្ដងទៀតចំពោះគុណតម្លៃនៃសន្ដិភាព? ព្រោះយើងចង់រំលឹកសតិប្រាជ្ញាស្មារតី ជនរួមសន្ដិភាពនិងជាតិ ឱ្យឃើញច្បាស់ ដើម្បីចូលរួមក្នុងការរក្សាការពារ ប្ដេជ្ញារួមថែរនូវមរតកដ៏មានតម្លៃយ៉ាងអន​គ្ឃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសេចក្ដីសុខនិងសេចក្ដីចម្រើន ជាពិសេសដើម្បីការអភិវឌ្ឍជាប់មិនដាច់និងភាពសុខដុមរម្យនានៃជីវិតប្រជាជនជាង១៦លាននាក់​​។ ដើម្បីបាន យើងត្រូវរំលេចការវិភាគទាននូវទស្សនាទានគំនិត និងលើកនូវសូចនាករក្នុងការផ្ដល់នូវទិន្ន័យវិជ្ជមាន។

ដូច្នេះ យើងនឹងលើកយកប្រធានបទមួយក្នុងមូលន័យថា៖ សូចនាករសន្ដិភាពនៅកម្ពុជា សេចក្តីសុខផ្លូវការនិងចិត្តព្រមទាំងជីវិតក្សេមក្សាន្តរបស់ប្រជាជនខ្មែរ 

សំនួរពិភាក្សា

១. ស្ថិតក្នុងបរិយាកាសសុខដុមរមនានាពេលសន្ដិភាព ប្រជាជនកម្ពុជាមានដង្ហើមរស់ប្រកបដោយភាពសុខសាន្ដ ចាកឆ្ងាយពីភ្លើងសង្គ្រាមកន្លងមក ប៉ុន្ដែទោះយ៉ាងណាក៏ដោយចុះ ការលើកឡើងមកថាកម្ពុជា ស្ថិតនៅក្នុងភាពអពមង្គលផ្ដាច់ការ ។ល។ តើការលើកឡើងបែបនេះ ចំពោះលោកវាគ្មិនតើមានការយល់ឃើញ ឬមានហេតុផលបែបណាក្នុងការស្រាយបំភ្លើ?

២. តើមានទឡ្ហីករណ៍បែបណាចំពោះសន្ដិភាពនៅកម្ពុជា? សេចក្តីសុខផ្លូវការ និងចិត្តព្រមទាំងជីវិតក្សេមក្សាន្ត​របស់​ប្រជា​ជន​ខ្មែរ? សូមលើកជាឧទាហរណ៍?

៣. តើប្រជាពលរដ្ឋខ្មែរ គួរឈ្វេងយល់បែបណាចំពោះសន្តិភាព សម្ធិផលជាតិ និងដើម្បីមានចក្ខុវិស័យចំពោះជាតិទៅខាងមុខ?

៤. សន្តិភាពត្រូវបានសមាជិកគណបក្សប្រឆាំងធ្វើជាមិនទទួល​ស្គាល់ ប៉ុន្តែលួចរីករាយទទួលយកដោយស្ងាត់ស្ងៀម តើអ្វី​ជាមូលហេតុ និងអាថ៍កំបាំង? តើអ្វីគួជាការឆ្លើយតប?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner